adverise with khmeread 1

គ្រាប់​ជីរ​ស្ត្រ​បឺ​រី មិន​ត្រឹម​មាន​រសជាតិ​ឆ្ងាញ់​ទេ តែ​ថែមទាំង​ជួយ​ដល់​ការរំលាយ​អាហារ​និង​រលាក​សន្លាក់​ទៀត​

    ​លោកអ្នក​គ្រាន់តែ​ត្រូវការ​កែវ​ធំ​មួយ ហើយ​ចាក់​ទឹកដោះគោឆៅ​មួយ​កំប៉ុង យ៉ា​អួ​បន្តិចបន្តួច ទឹក​វ៉ា​នី​ឡា (vanilla) ២ ស្លាបព្រា​បាយ និង អំបិល ១/៨ នៃ​ស្លា​ព្រា​កាហ្វេ លាយ​ចូលគ្នា​ហើយ​កូរ​ឱ្យ​សព្វ​។ បន្ទាប់មក​ត្រាំ​គ្រាប់​ជីរ ៣០ នាទី រួច​សឹម​ស្រឹ​តយ​ក​គ្រាប់​ជីរ​មក​កូរ​វា​ជាមួយនឹង​ទឹក​ដែល​បាន​លាយ​រួច​អំបាញ់មិញ​។ ហើយ​ក្លាសេ​ក្នុង​ទូទឹកកក​ឱ្យ​ត្រជាក់ បន្ទាប់មក​ដកចេញ​ហើយ​ដាក់​ស្ត្រ​បឺ​រី​ពីលើ​ដើម្បី​បន្ថែម​រសជាតិ​ជាការ​ស្រេច​។ 

​    ​* គ្រាប់​ជីរ​ផ្ទុក​៖
        ​- ប្រូតេអ៊ីន​ច្រើនជាង​គ្រាប់​ធុញ​ជាតិ និង​គ្រាប់​ផ្លែឈើ​ដទៃទៀត ២ ដង​
        ​- ជាតិ​កាល់​ស្យ៉ូ​ម​ទឹកដោះ​ខ្ពស់ជាង​អាហារ​ផ្សេង ៥ ដង ដែល​ជួយ​ដល់​ឆ្អឹង​របស់​អ្នក​
        ​- ជាតិ​ប៉ូ​តា​ស្យ៉ូ​ម​ខ្ពស់ជាង​ចេក ២ ដង​
        ​- សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ជាង​ផ្លែ​ប្ល៊ូ​បឺ​រី ឬ​បឺ​រ​ខៀវ ៣ ដង​
       ​- ជាតិ​ដែក​ខ្ពស់ជាង​ស្ពៃ​ស្ពី​ណា​ច់ (Spinach) ៣ ដង​
        ​- ជាតិ​អាស៊ីត​ល្អ អូ​មេ​ហ្គា ៣ និង មេ​ហ្គា ៦ យ៉ាងច្រើន​អនេក​

​    ​* អត្ថប្រយោជន៍​របស់​គ្រាប់​ជីរ​
        ​- ផ្តល់​ថាមពល​បន្ទាប់ពី​ហាត់ប្រាណ​
        ​- ជំរុញ​កម្លាំង​ឱ្យ​ខ្លាំងក្លា​
        ​- ជួយ​ឱ្យ​លេង​កីឡា​បានយូរ​
        ​- សម្រួល​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​ប្រក្រតី​
        ​- ជួយ​សម្រក​ទម្ងន់​
        ​- ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​
        ​- ជួយ​ព្យាបាល​សន្លាក់​ដៃជើង​តាមរយៈ​ការកាត់បន្ថយ​ការ​រលាក​៕

adverise with khmeread
ប្រភព៖ healthytipsforhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់