adverise with khmeread Bbbbbbbbb

ពិសា​ផ្លែទៀប​រាល់ថ្ងៃ​អត្ថប្រយោជន៍​ទាំង ១០ នេះ​នឹង​កើតឡើង​ចំពោះ​សុខភាព​លោកអ្នក​

​    ​ផ្លែទៀប​គឺជា​ផ្លែឈើ​ម្យ៉ាង​អាចធ្វើ​ជា​ទឹក​ផ្លែឈើ​និង​ញាំ​ឆៅ​បាន ហើយ​សម្បូរ​ទៅដោយ​គុណសម្បត្តិ​សុខភាព​យ៉ាងច្រើន​អនេក​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ទាំង ១០ របស់​ផ្លែទៀប​។ 

​    ​១. ល្អ​សម្រាប់​ស្បែក​និង​សក់​
​    ​ផ្លែទៀប​គឺ​ប្រភព​ល្អ​បំផុត​នៃ​វីតាមីន A និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ធ្វើឱ្យ​ស្បែក​និង​សក់​ភ្លឺរលោង​។​

​    ​២. ភ្នែកមាន​សុខភាព​ល្អ​
​    ​វីតាមីន A មាន​ក្នុង​ផ្លែឈើ​មួយ​នេះ​គឺ​ប្រដាប់​ការពារ​កញ្ចក់ភ្នែក​និង​ការពារ​ប្រ​សី​ភ្នែក​ពី​ជាតិ​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់​។​

​    ​៣. ជួយ​ឡើង​ទម្ងន់​
​    ​ប្រសិនបើ​អ្នកមាន​បញ្ហា​ពិបាក​ឡើង​ទម្ងន់ ទោះ​ខំប្រឹង​ញ៉ាំ​អាហារ​ច្រើន ផ្លែទៀប​អាចជួយ​បាន​។ វា​មិនមាន​ជាតិ​ស្ករ​ដូច​ម្ហូបអាហារ​ផ្សេងទៀត​នោះឡើយ ដូច្នេះ​ពិសា​វា​រាល់ថ្ងៃ​នឹង​ជួយ​លោកអ្នក​ឡើងសាច់​យ៉ាង​ងាយ​។​

​    ​៤.​កាត់បន្ថយ​ជំងឺហឺត​
​    ​ផ្លែទៀប​មាន​វីតាមីន B6 ដែល​គេ​ស្គាល់​ថា​ជួយ​កាត់បន្ថយ​ការ​លាក​ក្នុង​បំពង់​អាហារ​។ បើសិន​ពិសា​វា​ជា​ញឹកញាប់​អាចមាន​ឱ្យ​ការកាត់បន្ថយ​នៃ​ការវាយប្រហារ​ជំងឺហឺត​បាន​ទៀតផង​។​

​    ​៥. បន្ថយ​នូវ​ហានិភ័យ​ជំងឺ​គាំងបេះដូង​
​    ​ផ្លែឈើ​មួយ​នេះ​មាន​ម៉ាញេស្យូម​កម្រិត​ខ្ពស់ ដែល​ជួយ​បន្ធូរបន្ថយ​សាច់ដុំ​បេះដូង​និង​កាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ​បេះដូង​។​

​    ​៦. គ្រប់គ្រង​សម្ពាធ​ឈាម​
​    ​ប៉ូ​តា​ស្យូ​ម​មាននៅ​ក្នុង​ផ្លែទៀប​ជួយ​សម្រួល​ដល់​សរសៃឈាម ជាហេតុ​ជួយ​គ្រប់គ្រង​បាន​នូវ​សម្ពាធ​ឈាម​។​

​    ​៧. កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​
​    ​ផ្លែទៀប​មាននូវ​ជាតិ Niacin និង​ជាតិ​សរសៃ​។ ក្នុងចំណោម​ពួកវា គឺ​ល្អ​សម្រាប់​កម្រិត​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​។​

​    ​៨. បង្ការ​ភាពស្លេកស្លាំង​
​    ​ផ្លែទៀប​សម្បូរ​ទៅដោយ​ជាតិ​ដែក​និង​ផលិត​នូវ​កោសិកា​ឈាមក្រហម​ដើម្បី​បង្ការ​ពី​ភាពស្លេកស្លាំង​។​

​    ​៩. ជា​ប្រភព​នៃ​ថាមពល​
​    ​ទៀប​មាន​ជាតិ Thiamine ដែល​បំ​លែង​អាហារ​ទៅជា​ថាមពល​និង​ជំរុញ​កម្រិត​កម្លាំង​រប​ស់​អ្នក​។​

​    ​១០. ពង្រឹង​ឆ្អឹង​ឱ្យ​រឹងមាំ​
​    ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​ផ្លែទៀប​ជួយ​ឱ្យ​វីតាមីន D ក្នុង​ខ្លួន​របស់​អ្នក​សកម្ម ដែល​វា​មាន​តួនាទី​សំខាន់​ក្នុង​ការចាប់​យកជាតិ​កាល់ស្យូម​និង​សុខភាព​ឆ្អឹង​៕

adverise with khmeread
ប្រភព៖ recipesfornaturalremedies

អ្នកនឹងចូលចិត្ត

មតិយោបល់