adverise with khmeread 0077

ឃាត់បុរសម្នាក់លួច​កាបូប​លុយ​និង​ទូរស័ព្ទ​ ក្នុង​បន្ទប់​គ្រូពេទ្យ

    ភ្នំពេញ ៖ បុរស​ម្នាក់​ឡើង​ទៅលើ​អគារ​ជាន់​ទី​៣ ចូលទៅក្នុង​បន្ទប់​អ្នកគ្រូ​ពេទ្យ​ប៉ុនប៉ង​លួច​កាបូប​លុយ​និង​ទូរស័ព្ទ​ត្រូវ​សន្តិសុខ​តាម​ទាន់​ចាប់បាន​នាំគ្នា​ប្រដៅ​ជាច្រើន​ដៃ ទើប​ប្រគល់ឱ្យ​ប៉ូលិស​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​២៣ ខែធ្នូ​ឆ្នាំ​២០១៥ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ស្ថិតនៅក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​
    ប៉ូលិស​និយាយថា ស្ត្រី​រងគ្រោះ​ឈ្មោះ ហូ​វ ផៅ​វ៉ា​រី អាយុ​៥០​ឆ្នាំ ជា​គ្រូពេទ្យ​នៅ​អគារ​វះកាត់ ស្នាក់​នៅផ្ទះ​លេខ​១Eo សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ នួន រតនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិ​ក​ប្រាកដ ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយមាស ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ប្រពន្ធ​និង​កូន​៦​នាក់ ។​
   បន្ទាប់មក​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ទំនប់ទឹក ដើម្បី​ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ​ចាត់ការ​តាមច្បាប់ ៕​

adverise with khmeread

មតិយោបល់