adverise with khmeread 4f7e5da3 0276 4f04 bbb7 c918a06c416c

មើលមុខ! ​ចោរលួច​គោ​ម្តង​ទាំង​ហ្វូង ជាប់​ខ្នោះ​

    ក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ចិត្រ​បុរី​កំណត់ថា ជា​មុខសញ្ញា​ជំនាញ​ខាង​លួច​ដឹកគោ​ទាំង​ក្រោល ត្រូវបាន​បង្ក្រាប​កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៦​កន្លងទៅនេះ បន្ទាប់ពី​ជននេះ​បានធ្វើ​សកម្មភាព​លួច​មេគោ​របស់​អ្នកភូមិ​ចំនួន​៣ ក្បាល​ចេញពី​ក្រោល​ជា​លើកចុងក្រោយ។​

    លោក​វរសេនីយ៍ទោ​ យ៉ាន់ ហ៊ៀ​ង អធិការនគរបាល​ស្រុក​ចិត្រ​បុរី​និយាយថា ជនសង្ស័យ​ដៃដល់​ក្នុង​អំពើ​លួច​គោ​ដ៏​សកម្ម​និង​ក៏​ស្ថិតក្រោម​ការ​តាម​ប្រ​ម៉ាញ់​របស់​ប៉ូលិស​ស្រុក​ចិត្រ​បុរី​នោះ​ឈ្មោះ មិន ចក់ អាយុ​៣៩​ឆ្នាំ រស់នៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​និង​ត្រូវ​កម្លាំង​នគរបាល​ស្ទាក់​ចាប់បាន ក្រោយ​រយៈពេល​មួយថ្ងៃ​បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ជា​ម្ចាស់​គោ ខណៈដែល​ជនសង្ស័យ​កំពុងតែ​បណ្តើរ មេគោ​៣​ក្បាល​ដែល​លួច​បានគេច​ជម្លៀស​ចេញពី​ភូមិ​។​

    លោក​ យ៉ាន់ ហ៊ៀ​ង បាន​បញ្ជាក់ថា គោ​តូចធំ​ទាំង​ចំនួន​៣​ក្បាល ដែល​ប៉ូលិស​បង្ក្រាបបាន​ពី​អំពើ​លួច​ក៏ត្រូវ​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ​ភ្លាមៗ ។ ​បន្ទាប់មក​បញ្ជូន​ជនសង្ស័យ​ទៅ​ស្រុក​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់