adverise with khmeread 4f963079 5384 4cbd 8449 c87cbc98602b

មុខអីចឹងសោះ...! ពូកែ​ខាង​គំរាម​សម្លាប់​មនុស្ស​ ប៉ូលិស​ខេត្តកំពង់ចាម​បញ្ជូន​ញាត់​គុក​

    កំពង់ចាម ៖ ជនជាប់ចោទ​ម្នាក់ ត្រូវបាន​លោក សោ សុ​តា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម​បាន ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៣៤៥ ចុះ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ សម្រេច​ឲ្យ​ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ ហាក់ សុខ​សាន ពីបទ  ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​គំរាមកំហែង​ថា​នឹង​សម្លាប់​​ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ព្រៃឈរ ចុះបង្ក្រាប​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​គំរាមកំហែង​ថា​នឹង​សម្លាប់​នៅ​ចំណុច​ភូមិ​អ្នកតា​ស្នឹង ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ហើ​យ​សមត្ថកិច្ច​បាន ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ​ឈ្មោះ ហាក់ សុខ​សាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ ទៅតាម​បញ្ញត្តិ​ច្បាប់​មាត្រា​២៣៣ និង​មាត្រា​៤១០ នៃ​ក្រមព្រហ្មទណ្ឌ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់