samsung-banner
adverise with khmeread

ឃាត់​បុរស​យួន​ម្នាក់​ចែកចាយ​ ​និង​ប្រើ​គ្រឿងញៀន​

A3f67016 8471 4da4 9536 abc241609385

    កំពង់ឆ្នាំង ៖ បុរស​ជនជាតិ​យួន​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​បង្ក្រាប​ក្នុងករណី ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ក្នុង​វត្ត​យាយ​ទេព ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង កាលពី​វេលា​ម៉ោង​៦ ​និង​៤០​នាទី​ព្រលប់​ថ្ងៃទី​៤​ ខែ​មិថុនា ​ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ កាត់ វ៉ាន់រឿន ហៅ​(​គូ​) ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ជនជាតិ​យួន មាន​ទីលំនៅ​ភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​មាន ៖ ទូរស័ព្ទ ០១ ​គ្រឿង​,​ លុយ​យួន ១២០០០ ​ដុង​,​ លុយ​ខ្មែរ ៤១៣០០ រៀល​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

    បច្ចុប្បន្ន​បាន​បញ្ជូនទៅ​ក្រុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់