adverise with khmeread 89dd8d5f 46ed 4056 8572 412082b60566

រថយន្ត​ឆ្លាម​សាក​កម្លាំង​ជាមួយ​រថយន្ត ​AUDI​​ មួយណា​ខ្លាំង​!

    ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ AUDI ​ស៊េរី​ចាស់​មួយគ្រឿង​តាម​បណ្ដោយ​ផ្លូវ​ ២០០៤ ​ទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំនុចកើតហេតុ​ជិត​គណបក្ស​ប្រជាន​ជន ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម​មិន​ចាំ​ស្លាក​លេខ​បើក​ ដោយ​យុវជន​ម្នាក់​មកពី​ក្រោយក្នុង​ល្បឿន​លឿន​បាន​បុក​គូទ​ក្រោយ​ខាងស្ដាំ​ពេញទំហឹង​ដាច់​កង់​ក្រោយ​ខាងស្ដាំ​ទៅមុខ​លែងរួច រីឯ​រថយន្ត​បង្ក​បើក​រត់​បាត់​។​

    ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​១០ ​និង​៤០​នាទី​យប់​ថ្ងៃទី​៤ ​ខែមិថុនា​ ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប្រភព​ព័​ត៌មាន​ពី​កន្លែង​កើត​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​ AUDI ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ង​-0679​ភព​2 បើក​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​មធ្យម​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ មាន​រថយន្ត​កាមរី​ឆ្លាម​មិន​ចាំ​ស្លាក​លេខ​បើក​ដោយ​យុវជន​ម្នាក់​មកពី​ក្រោយ​យ៉ាង​លឿន​បាន​ជ្រុល​ទៅបុក​ពីក្រោយ​ខាងស្ដាំ​ពេញទំហឹង​បណ្ដាលអោយ​រថយន្ត ​AUDI​ វិល​មួយ​ជុំ​ដាច់​កង់​ក្រោយ​ខាងស្ដាំ​ទៅមុខ​លែងរួច​។ រីឯ រថយន្ត​ឆ្លាម​បង្ក​បើក​រត់​បាត់​តែ​សំណាងល្អ​មិន​បណ្ដាលឱ្យ​នរណាម្នាក់​រងរបួស​ឡើយ​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​មកដល់​ឃើញថា​មិន​ប៉ះពាល់​សម្បត្តិ​រដ្ឋ​ក៏ឱ្យ​ម្ចាស់​រថយន្តស្ទូច​រថយន្ត​ចេញពី​កន្លែង​ហេតុ​ទៅ​កា​រ៉ា​ស់​ជួសជុល​ដោយ​ខ្លួនឯង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់