adverise with khmeread F72d257f cbd2 44ea b779 f31b7dfd7173

អូស​ដៃ​ក្មេងស្រី​អាយុ​៧​ឆ្នាំ ទៅ​រំលោភ​បានសម្រេច​នៅ​គុម្ព​ចេក​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​តាម​ចាប់ខ្លួន បុរស​ល្មោភកាម​ម្នាក់​ក្រោយពី​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ បាន​រត់​ទៅប្តឹង ដោយសារ​ជននេះ បាន​ចាប់​អូស​ដៃ​ក្មេងស្រី​រងគ្រោះ​ទៅ​រំលោភ​បានសម្រេច នៅ​គុម្ព​ចេក​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ អានិត អាយុ​ប្រហែល​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជា​អ្នករស់នៅ​ក្នុងភូមិ​ជាមួយ​ជនរងគ្រោះ។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ផ ន អាយុ ៧​ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ក្រុម​៣ ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង៣ ​និង​៤៥​នាទី​រសៀល​ម្សិលមិញ​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ម្តាយ​ប្រើ​ឱ្យទៅ​ហៅ​បងប្រុស​ជីដូនមួយ ​ដែល​កំពុង​ដើរលេង​ក្នុងភូមិ​។ ឮដូចនេះ​ក្មេងស្រី​រងគ្រោះ​បាន​ទៅ​ដើររក​បងប្រុស​ជីដូន​មួយ ពេល​បាន​ជួប​ហើយក៏​បបួល​មក​ផ្ទះ​តែ​បងប្រុស​បាន​ប្រាប់ថា ឱ្យ​ទៅមុន​ទៅហើយ​ក្មេងស្រី​រងគ្រោះ​ក៏​មក​មុន។​

    ពេល​ដើរ​បាន​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​លេច​ជនសង្ស័យ​ខាងលើ ហើយ​ជនសង្ស័យ បានធ្វើ​សកម្មភាព​ខ្ទប់មាត់​ក្មេងស្រី​ហើយ​អូស​ទៅក្នុង​គុម្ព​ចេក​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​រួច​ធ្វើ​សកម្មភាព​រំលោភ​រហូត​បានសម្រេច​តែម្តង​។​

    ប៉ូលិស​បន្តថា ជននេះ​ក៏មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​ចៅក្រម​ផងដែរ ពីបទ​រំលោភ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​នាពេល​កន្លងទៅ ឥឡូវ​បាន​ប្រព្រឹត្ត​បទល្មើស​ដូចគ្នា​បន្ថែមទៀត។​

    បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​រត់​គេចខ្លួនបាត់​ហើយ​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់