adverise with khmeread E1126790 e994 44ad b234 ce559fb2d234

ដូច​ហូលីវូត! បាញ់ប្រហារ​កណ្តាល​ក្រុង​៣​គ្រាប់​ធ្លាយ​ភ្លៅ​បុរស​ម្នាក់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​ធ្លាយ​ភ្លៅ​ខាងឆ្វេង ខណៈកំពុង​អង្គុយ​ហូបបាយ​នៅមុខ​ផ្ទះ ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​២​នាក់​ជិះ​មួយគ្រឿង​ប្រើ​កាំភ្លើងខ្លី​មួយ​ដើម បាន​បាញ់ប្រហារ​ចំនួន​៣​គ្រាប់ រួច​បើក​ម៉ូតូ​គេចខ្លួនបាត់​។ ​ត្រូវ​សមត្ថកិច្ច​សន្និដ្ឋាន​បឋម​ថា អាច​ផ្តើមចេញពី​រឿង​គំនុំ​។​

    អំពើ​បាញ់ប្រហារ​នេះ បានកើត​ឡើង​នា​ម៉ោង​៨​យប់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​លើផ្លូវ​រថភ្លើង ត្រង់​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ជនរងគ្រោះ​ឈ្មោះ សុខ​ ចិន ​អាយុ​៣៨​ឆ្នាំ ​មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ត្រូវតែ​១​គ្រាប់​គឺ​ធ្លាយ​ភ្លៅ​ខាងឆ្វេង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។​

    សាច់ញាតិ​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​ជនរងគ្រោះ​កំពុងតែ​អង្គុយ​ហូបបាយ ជុំគ្នា​ជាមួយ​បងប្អូន​៣​ទៅ​៤​នាក់​នៅមុខផ្ទះ។ លុះ​កំពុងតែ​អង្គុយ​ហូប ក៏​មិនដឹង​ជាមាន​រឿង​អី​កើតឡើង​នោះទេ​ស្រាប់តែ​ឃើញ ខ្មាន់កាំភ្លើង​២​នាក់​ដែល​មិន​ស្គាល់មុខ និង​មាន​ជិះ​ម៉ូតូ Scoopi មួយគ្រឿង​មក​ផង​នោះ បាន​ឈប់ នៅលើ​ផ្លូវ​រថភ្លើង ត្រង់​មុខផ្ទះ​ជនរងគ្រោះ ហើយ​ស្រែក​ឡូឡា ​និង​ជេរ​គេ​ជេរ​ឯង​មិនដឹង​ជា​ខឹង អ្នកណា​នោះទេ។​

    បន្ទាប់ពី​ជេរ​ហើយ​ខ្មាន់កាំភ្លើង​ទាំង​២​នាក់ ក៏បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​ហើយ​បាញ់​សំដៅ​មករក​ជនរងគ្រោះ ចំនួន​៣​គ្រាប់ តែ​សំណាងល្អ​ជនរងគ្រោះ ត្រូវតែ​១​គ្រាប់​គឺ​ធ្លាយ​ភ្លៅ​ខាងឆ្វេង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

    ក្រោយ​បាញ់​រួច ខ្មាន់កាំភ្លើង​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ គេច​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ​។ ចំណែក​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់ ត្រូវបាន​សាច់ញាតិ​ដឹក​យកមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​៕


adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់