adverise with khmeread 1

Diego Forlan អះអាងថា Man Utd នៅតែ​ជា​ក្រុម​ដ៏​គួរឱ្យ​ទាក់ទាញ​

​    ​ប្រិយមិត្ត​បិសាច​ក្រហម Manchester United ច្បាស់​ជា​ស្រឡាញ់​គ្រាប់​បាល់​ពីរ​គ្រាប់​របស់ Diego Forlan នៅក្នុង​ជ័យជម្នះ ២-១ ទៅលើ​គូសត្រូវ​ចាស់វស្សា Liverpool កាលពី​ខែធ្នូ​ឆ្នាំ ២០០២ ហើយ​មកដល់​បច្ចុប្បន្ន​នេះ​ពួកគេ​នៅតែ​ច្រៀង​ឈ្មោះ​របស់គាត់​ដដែល​។​

​    ​នៅពេល​ត្រូវបាន​សួរ​ដោយ ESPNFC ថា​តើ​គាត់​មានការ​យល់ឃើញ​យ៉ាងណា​ចំពោះ​ក្រុម Man Utd បច្ចុប្បន្ន Forlan បាន​ប្រាប់ថា "Manchester City និង Chelsea បាន​ក្លាយជា​ក្រុម​មានអំណាច​ចាប់តាំងពី​ខ្ញុំ​បាន​ចាកចេញ​។ ពួកគេ​មាន​លុយ​ទិញ​កីឡាករ​ល្អៗ ដែល​ពួកគេ​មិនមាន​សោះ​នៅពេល​ខ្ញុំ​កំពុង​លេង (​ឱ្យ Man Utd)​។ ដូច្នេះ ពួកគេ​បាន​ផ្លាស់ប្តូរ​យ៉ាងច្រើន​។​

​    ​United នៅតែ​ជា​ក្រុម​ដ៏​គួរឱ្យ​ទាក់ទាញ​ខ្លាំង​ដដែល ប៉ុន្តែ​ពីមុន​ពួកគេ​មិនសូវ​លេចធ្លោ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ដូច​ឥឡូវ​នោះទេ​។ ពួកគេ​ក៏​មិន​នៅក្នុង​ក្របខ័ណ្ឌ Champions League ទៀត​។​

​    ​ទោះយ៉ាងណា ខ្ញុំ​នៅតែ​មើល​រាល់​ការប្រកួត​របស់ United នៅលើ​កញ្ចក់​ទូរទស្សន៍​។ វា​ពិតជា​ពិបាក​សម្រាប់​ពួកគេ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត​ពេលវេលា​របស់ខ្ញុំ​នៅ​ប្រទេស​អង់គ្លេស​និង​នៅតែ​ស្រឡាញ់ Man Utd​។ ពួកគេ​ជា​ក្រុម​ដ៏​ធំ​ក្នុង​ពិភពលោក​នេះ​"៕

adverise with khmeread
ប្រភព៖ ESPN

មតិយោបល់