adverise with khmeread 1

​មូលហេតុ​អ្វី​បានជា​គេ​ចាត់ទុក​ពូ​ល E ជា​ពូ​លម​រណៈ​ក្នុង​យូរ៉ូ ២០១៦ នេះ​?

​    ​ក្រុម​ស្ថិតនៅ​ពូ​ល E ក្នុង​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ ដែល​នឹង​មកដល់​នៅ​សប្តាហ៍​ក្រោយនេះ ហាក់​មិន​រីករាយ​ឡើយ​ចាប់តាំងពី​ថ្ងៃ​ចាប់​ពូ​ល​កាលពី​ឆ្នាំមុន​។​

​    ​ជម្រើសជាតិ​អ៊ីតាលី ស៊ុយអែត សាធារណរដ្ឋ​អៀរ​ឡង់​និង​ជម្រើសជាតិ​បែ​ល​ហ្សិ​ក នឹង​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​ពូ​ល​តែមួយ ដែល​មនុស្ស​ជាច្រើន​បាន​វាយតម្លៃថា​ជា​ពូ​លម​រណៈ​នោះ​។​

​    ​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​កបាន​ឡើងមក​ព្រឹត្តិការណ៍​យូរ៉ូ​នេះ​ក្នុងនាម​ជា​ក្រុម​លេខ ១ នៅក្នុង​បញ្ជី FIFA (​កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ - បច្ចុប្បន្ន​លេខ ២ ពិភពលោក​) ជាមួយ​ក្រុម​ដែល​ពោរពេញ​ទៅដោយ​កីឡាករ​មាន​សមត្ថភាព​ដែល​កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​អង់គ្លេស​។​

​    ​អ៊ីតាលី​គឺជា​ក្រុម​ដ៏​ល្អឥតខ្ចោះ​មួយ​ដែលមាន​លោក Antonio Conte ជា​គ្រូបង្វឹក​ដែល​ពូកែ​ដាក់​យុទ្ធសាស្ត្រ​និង​សម្បូរ​ទៅដោយ​កីឡាករ​មានបទពិសោធន៍​ជាច្រើន​។​

​    ​ជម្រើសជាតិ​ស៊ុយអែត​ក៏​ជា​ក្រុម​ខ្លាំង​មួយ​ដែរ​ក្នុង​ពូ​ល E នេះ ដែលមាន​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ​ចំណាស់ Zlatan Ibrahimovic ដែល​គ្មាន​ខ្សែការពារ​ក្រុម​ណា​ចង់​ប្រឈម​នោះឡើយ​។​

​    ​សាធារណរដ្ឋ​អៀរ​ឡង់​អាច​និយាយបានថា ជា​ខ្លា​លាក់​ក្រចក​ហើយ​ពួកគេ​អាច​នឹង​ធ្វើឱ្យ​ក្រុម​ដទៃទៀត​ក្នុង​ពូ​ល E មានការ​លំបាក​។​

​    ​ប៉ុន្តែ​មានការ​លើកឡើង​មួយចំនួន​ថា ក្រុម​ដែល​ស្ថិតក្នុង​ពូ​ល E មាន​ភាគរយ​ឈ្នះ​ពាន​យូរ៉ូ ២០១៦ តិច​ណាស់​៕

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់