adverise with khmeread 1

Ibrahimovic នឹងធ្វើ​ដំណើរ​មក​ចក្រ​ភព​អង់គ្លេស​ដើម្បី​បំពេញ​កិច្ចព្រមព្រៀង​ជាមួយ Man U

​    ​កីឡាករ Zlatan Ibrahimovic ត្រូវបាន​រំពឹងថា នឹងធ្វើ​ដំណើរ​មក​ទីក្រុង​ម៉ាន់​ឆេស​ស្ទើ​មុន​ព្រឹត្តិការណ៍​យូរ៉ូ​ដើម្បី​បំពេញ​កុងត្រា​នៅ​ទឹកដី Old Trafford​។​

​    ​កំពូល​កីឡាករ​ប្រចាំ​ប្រទេស​ស៊ុយអែត​វ័យ ៣៤ ឆ្នាំ​រូបនេះ បាន​ចរចា​ជាមួយ​ក្លឹប Manchester United អស់​រយៈពេល​ដ៏​យូរ ហើយ​ទំនាក់ទំនង​ជិតស្និត​របស់​រូបគេ​ជាមួយ​លោក Jose Mourinho នឹង​ក្លាយជា​ស្ពាន​ដើម្បី​ឆ្លង​មកកាន់​ក្លឹប​មួយ​នេះ​។​

​    ​បច្ចុប្បន្ន Ibrahimovic កំពុងស្ថិត​ក្នុង​យុទ្ធនាការ​បាល់ទាត់​អន្តរជាតិ​ក្នុង​រដ្ឋធានី Stockholm ប៉ុន្តែ​គាត់​ប្រហែលជា​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើដំណើ​រ​មក​ប្រទេស​អង់គ្លេស​ដើម្បី​ចុះ​កុងត្រា​ជាមួយ​បិសាច​ក្រហម​។​

​    ​ក្រុម Man Utd នឹង​បង់​តែ​ប្រាក់​ឈ្នួល​ដល់ Zlatan រហូតដល់ ៤៣ ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​។ កិច្ចព្រមព្រៀង​នេះ​ប្រហែលជា​រួមបញ្ចូល​ជម្រើស​បន្ត​កុងត្រា​រយៈពេល​មួយឆ្នាំ​៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់