adverise with khmeread 1

​ប្រពន្ធ Vardy ឆេះដុំ​ជាមួយ​ប្រិយមិត្ត Leicester ទាក់ទង​នឹង​ការផ្ទេរ​ទៅកាន់​ក្លឹប Arsenal

​    ​ខ្សែប្រយុទ្ធ​របស់​ក្រុម Leicester City កីឡាករ Jamie Vardy អាច​នឹងចូលរួម​ជាមួយ Arsenal នៅ​រយៈពេល ៤៨ ម៉ោង​ខាងមុខ ប៉ុន្តែ​ប្រពន្ធ​ថ្មី​របស់គាត់​គឺ​នាង Rebekah ហាក់ដូច​ជាមាន​ជម្លោះ​ជាមួយ​ក្រុម​អ្នកគាំទ្រ​មួយចំនួន​នៅលើ​បណ្តាញ​សង្គម​។​

​    ​Vardy ទើប​តែមាន​មុខជា​លើកដំបូង​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​សម្រាប់​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ ប៉ុន្តែ​ការផ្ទេរ​ទៅកាន់ Arsenal ដែលមាន​តម្លៃ ២៩ លាន​ដុល្លារ បានធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​មិន​រីករាយ​ហើយ​ពួកគេ​ក៏បាន​បែរ​កាណុង​បាំង​ប្រពន្ធ​របស់ Vardy ទៅវិញ​ដែល​គ្រាន់តែ​ឈឺឆ្អាល​នឹង​អនាគត​ប្តី​ខ្លួន​តែប៉ុណ្ណោះ​នោះ​៕

adverise with khmeread
ប្រភព៖ ESPN

មតិយោបល់