Feature image

មើលពីលក្ខណៈកំប៉េះគូទបញ្ជាក់ប្រាប់ពីលក្ខណៈនិស្ស័យថាជាមនុស្សប្រភេទបែបណា

ទម្រង់​នៃ​កំប៉េះគូទ​របស់​មនុស្ស​យើង​ម្នាក់ៗ​តែងមាន​លក្ខណៈ​ខុសប្លែកៗ​ពីគ្នា​ទៅតាម​ធម្មជាតិ​ដែល​បាន​បង្កើត​ឡើងមក​រៀងៗ​ខ្លួន​។​ទោះបីយ៉ាងណា​លក្ខណៈ​នៃ​កំប៉េះគូទ​នេះ​ក៏​តែង​អាច​បញ្ជាក់​ពី​លក្ខណៈ​និស្ស័យ​របស់​មនុស្ស​យើង​មា្ន​ក់ៗ​បាន​ផងដែរ​។​


​    ​នេះ​គឺជា​ទម្រង់​កំប៉េះគូទ​៩​យ៉ាង​ដែល​អាច​បញ្ជាក់ប្រាប់​ពី​លក្ខណៈ​និស្ស័យ​នីមួយៗ​បាន​ដូចជា​៖
១)​កំ​បេះ​គូទ​មូល​
​    ​បើ​នរណាម្នាក់​ដែល​កំប៉េះគូទ​មាន​លក្ខណៈ​រាង​មូល តាម​ពាក្យចាស់​បុរាណ​បញ្ជាក់ថា​ច្រើន​ជា​មនុស្ស​ដែលមាន​អារម្មណ៍ល្អ មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ ចូលចិត្ត​លេងសើច​សប្បាយ មិន​ងាយ​ចាស់​និង​តែងតែ​អាយុ​បាន​យ៉ឺ​ន​យូរ​។​

 ២)​កំប៉េះគូទ​ត្រីកោណ​
​    ​បើ​នរណាម្នាក់​មាន​លក្ខណៈ​កំប៉េះគូទ​រាង​ត្រីកោណ តាម​ចាស់​បុរាណ​បញ្ជាក់ថា​ច្រើន​ជាម​នុស្ស​ចិត្ត​ស្រាល គិត​ច្រើន ឆាប់​ប៉ះទង្គិច ហើយ​បើ​នរណា​សេពគប់​ជាមួយ​ត្រូវមាន​ចិត្តធ្ងន់​បន្តិច​ទើប​អាច​រក្សា​មិត្តភាព​បាន​យ៉ឺ​ន​យូរ​។​

 ៣)​កំប៉េះគូទ​រាង​ការ៉េ​
 ​    ​ស្ត្រី​បុរស​ណា​បើ​មាន​កំប៉េះគូទ​រាង​ការ៉េ​មិន​ថា​ស្មើគ្នា​ឬ​មិន​ស្មើគ្នា​ក៏ដោយ តាម​ចាស់​បុរាណ​បញ្ជាក់ថា​ជា​មនុស្ស​ចិត្ត​ត្រជាក់ ដោយ​មិនសូវ​ប៉ះទង្គិច​ឬ​កើតមាន​រឿង​រាវ​ជាមួយ​អ្នកដទៃ​ឡើយ​។​

 ៤)​កំប៉េះគូទ​ស្រួច​
​    ​បើ​ក្រុមមនុស្ស​ណា​មាន​កំប៉េះគូទ​រាង​ស្រួច តាម​ចាស់​បុរាណ​បញ្ជាក់ថា ជា​មនុស្ស​ងាយ​តប់​ប្រ​ម៉​ល់ ងិះ​ង៉ក់​ច្រើន មិនសូវមាន​ហេតុផល និង​ងាយ​កើត​ជម្លោះ​វិ​វិ​ា​ទ​ជាមួយ​អ្នកដទៃ​ណាស់​។​
៥)​កំប៉េះគូទ ង​
​    ​បើ​មនុ​ស្សណា​ម្នាក់​ដែលមាន​កំប៉េះគូទ ង លយ​ទៅខាង​ក្រោយ តាម​ចាស់​បុរាណ​បញ្ជាក់ថា​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ ពិសេស​បើជា​ស្ត្រី​តែង​ធ្វើឱ្យ​ក្រុម​បុរស​ចូលចិត្ត​តាមមើល​ពី​រូបរាង​។ ចំពោះ​និស្ស័យ​របស់​ក្រុមមនុស្ស​នេះ​វិញ ច្រើនតែ​ជាម​នុស្ស​ស្រឡាញ់​ភាពស្រស់ស្អាត និង​ស្រឡាញ់​ភាព​ក្រអូប​ផង​។​

៦)​កំប៉េះគូទ​រាង​ដូច​សួត​
​    ​បើ​ក្រុមមនុស្ស​ណា​ដែលមាន​កំប៉េះគូទ​រាង​ដូច​សួត​តាម​ចាស់​បុរាណ​បញ្ជាក់ថា​បើជា​បុរស​គឺជា​កំពូល​ទាហាន​ក្លាហាន ប៉ុន្តែ​បើជា​ស្ត្រី​ជា​ទាហាន​ខ្លាំងក្លា​មិនសូវ​ចេះ​ខ្លាច​នរណា​។ ចំពោះ​និស្ស័យ​របស់​មនុស្ស​ក្រុម​នេះ​វិញ​តែងមាន​ភាព​អត់ធ្មត់​ផង​។​

៧)​កំប៉េះគូទ​មាន​ស្រ​វែ​ប​ឃ្លាត​ពីគ្នា​
​    ​អ្នក​ដែលមាន​ស្រ​វែ​ប​គូទ​ឃ្លាត​ពីគ្នា​គេ​តែង​និយាយ​លេង​ថា​ជា​ប្រភេទ​កំប៉េះគូទ​មិន​ស្រឡាញ់គ្នា​។ តាម​ចាស់​បុរាណ​បញ្ជាក់ថា​ជា​មនុស្ស​ច្រើន​អភ័ព្វ បើសិន​មាន​សេចក្តីស្នេហា​តែង​ងាយ​ស្រឡាញ់​ហើយក៏​ងាយ​នឿយណាយ​ទៅវិញ​ដែរ​។​

៨)​កំប៉េះគូទ​សំប៉ែត​
​    ​ក្រុមមនុស្ស​ដែលមាន​កំប៉េះគូទ​សំប៉ែត​ស្ទើ​រាប​ដល់​ត្រគាក​នោះ​តាម​ចាស់​បុរាណ​បញ្ជាក់ថា​ជា​មនុស្ស​មាន​ល្បិចកល ចូលចិត្ត​លេងល្បែង​ស៊ីសង និង​ចូលចិត្ត​ផ្សងព្រេង​។ មនុស្ស​ក្រុម​នេះ​យើង​អាច​សេពគប់​បាន​ប៉ុន្តែ​ត្រូវ​ចេះ​អត់ធ្មត់​និង​ចេះ​អ​ព្យា​ស្រ័យ​ឱ្យ​គ្នា​។​

៩)​កំប៉េះគូទ​រីក​
​    ​ស្ត្រី​បុរស​ដែលមាន​កំប៉េះគូទ​រីក​តា​មចាស់​បុរាណ​បញ្ជាក់ថា​ច្រើន​ជាម​នុស្ស​ចេះ​អធ្យាស្រ័យ​និង​មានចិត្ត​អាណិត​អ្នកដទៃ​៕

មតិយោបល់