adverise with khmeread 0

Ronaldo មិន​ត្រឹមតែ​ជា​តារាបាល់ទាត់​ឆ្នើម​នោះទេ គាត់​ក៏​ជា​អ្នករាំ​តោង​បង្គោល​ដ៏​សិច​ស៊ី​មួយរូប​ផងដែរ​

    ​ក្នុងនាម​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ គាត់​នឹង​ត្រូវបាន​ស្ថិតក្រោម​សម្ពាធ​ធំ​សម្បើម​មួយ​ដើម្បី​ធ្វើការ​ដឹកនាំ​កូនក្រុម​របស់គាត់​ឆ្ពោះទៅរក​ជ័យជម្នះ​នៅឯ​ពានរង្វាន់​ប្រចាំ​ទ្វីប​អ៊ឺរ៉ុប Euro 2016 នា​សប្តាហ៍​ក្រោយនេះ​។​

​    ​ដូច្នេះហើយ Cristiano Ronaldo ពិតជា​ស័ក្តិសម​ក្នុងការ​សម្រាក​ពី​ទីលាន​វាលស្មៅ ខណៈដែល​គាត់​បាន​អាំង​ពន្លឺព្រះអាទិត្យ​នៅ​កោះ Ibiza កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​។​

​    ​បន្ទាប់ពី​ធ្វើដំណើរ​លំហែ​កម្សាន្ត​នៅលើ​ឆ្នេរ​រួចមក វា​ហាក់ដូចជា​បាន​សម្រាល​ភាព​តានតឹង​និង​ភាព​នឿយហត់​ក្នុង​ការងារ​បាន​យ៉ាង​ប្រសើរ​សម្រាប់​គាត់ ក្រោយពី​តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ​រូបនេះ​បាន​បន្ត​ការកម្សាន្ត​ដ៏​រីករាយ​បន្តទៀត​ជាមួយនឹង​ស្ត្រី​ដែលមាន​សក់​ពណ៌​ទង់​ដែល​ស្ថិតនៅក្នុង​ភាព​ត្រេកត្រអាល​ម្នាក់ ដោយបាន​រាំលេង​ជាមួយ​តារា​សាច់ដុំ Six Pack នៅលើ​នាវា​ដ៏​ប្រណិត​មួយ​យ៉ាង​រីករាយ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់