adverise with khmeread Fumes rex

ត្រឹម​ឆ្នាំ ២០២៥ ន័​រ​វែ​ស​ឈប់​ឱ្យប្រើ​ឡាន​ចាក់​សាំង​ម៉ា​សូត​ទៀតហើយ​ក្រោយ​ប្រកាសថា​នឹង​ក្លាយជា​ប្រទេស​គ្មាន​ការកាប់​ព្រៃ​

    ​យោងតាម​ប្រភពព័ត៌មាន Independent ប្រទេស​ន័​រវេ​សនឹង​បញ្ឈប់​ការលក់​រថយន្ត​ប្រើ​ប្រេងសាំង​ទាំងស្រុង​ក្នុង​ទសវត្ស​បន្ទាប់ និង​ធ្វើ​រឿងនេះ​បន្តទៀត​ដើម្បី​ក្លាយជា​ប្រទេសមួយ​រីកចម្រើន​ផ្នែក​បរិស្ថាន​បំផុត​នៅលើ​ផែនដី​មួយ​នេះ​។​

​    ​អ្នកនយោបាយ​មកពី​ភាគីប្រឆាំង​និង​ស្រប​បាន​ឈានទៅដល់​ការសម្រេចចិត្ត​ដ៏​រឹង​ម៉ាំ​មួយ​អំពី​រថយន្ត​ប្រើ​ថាមពលបៃតង ១០០ ភាគរយ​នៅត្រឹម​ឆ្នាំ ២០២៥​។​

​    ​លោក Elon Musk ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​រថយន្ត​អគ្គីសនី Tesla របស់​ប្រទេស​អាមេរិក បាន​កោតសរសើរ​នូវ​ការប្រកាស​របស់​រដ្ឋាភិបាល​ន័​រវេ​ស ដែល​ប្រទេសមួយ​នេះ​នឹង​លុបបំបាត់​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ​នៅត្រឹម​ឆ្នាំ ២០២៥​។​

​    ​ដោយឡែក​ប្រទេស​នេះ​ក៏​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​គ្មាន​ការកាប់បំផ្លាញ​ព្រៃឈើ​សូម្បីតែ ០,០១ ភាគរយ​ផងដែរ​។ ប្រទេស​នេះ​នឹង​អនុម័ត​ច្បាប់​នានា​ដើម្បី​ធានាថា​នឹង​គ្មាន​ការកាប់បំផ្លាញ​ព្រៃឈើ​សូម្បី​មួយ​ដើម​៕

adverise with khmeread
ប្រភព៖ independent

មតិយោបល់