adverise with khmeread 1

សោកនាដកម្ម​ជាន់​លើ​សោកនាដកម្ម​: និស្សិត​ម្នាក់​លោត​សម្លាប់ខ្លួន​ធ្លាក់ចំ​បុរស​ម្នា​ក់នៅ​ខាងក្រោម​ស្លាប់​ទាំងពីរ​

    ​មន្ត្រី​ស៊ីវិល​កូរ៉េខាងត្បូង​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​គាត់​ត្រូវបាន​និស្សិត​ម្នាក់​លោត​សម្លាប់ខ្លួន​ធ្លាក់ចំ​ពីលើ​គាត់​។ នេះ​បើតាម​ប្រភព​វេ​ប​សាយ Independent ចេញផ្សាយ​ថ្ងៃអាទិត្យ​នេះ​។ 

​    ​កាសែត Korea Times បាន​រាយការណ៍​ថា Yang Dae-jin អាយុ ៣៩ ឆ្នាំ​បាន​ស្លាប់ នៅពេល​និស្សិត​អាយុ ២៥ ឆ្នាំ​លោត​ពី​ជា​ន់ទី ២០ នៃ​អគារ Apartment របស់គាត់​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។ 

​    ​Dae-jin បាន​រងរបួស​ក្បាល​ធ្ងន់ធ្ងរ ហើយ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ និស្សិត​នោះបាន​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ​។ 

​    ​មន្ត្រី​ស៊ីវិល​ម្នាក់នេះ​បាន​កំពុង​ដើរមក​ផ្ទះ​វិញ​ជាមួយ​ប្រពន្ធ​មាន​ផ្ទៃពោះ​របស់គាត់ និង​កូនប្រុស​អាយុ ៥ ឆ្នាំ​នៅ​ទីក្រុង​ក្វាង​ជូ (Gwangju) កូរ៉េខាងត្បូង​។ ពេលនោះ​គាត់​ទើបតែ​បាន​ដើរ​ចេញពី​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​ក្នុង​សង្កាត់ Gokseong ជាប់​នឹង​អគារ​អា​ផាត​មែន​របស់​និស្សិត​សម្លាប់ខ្លួន​រូបនោះ​ប៉ុណ្ណោះ​។ 

​    ​តាម​សេចក្តីរាយការណ៍​របស់​ព័ត៌មាន​កូរ៉េ និស្សិត​រូបនោះ​កំពុង​ត្រៀមខ្លួន​ប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រី​ស៊ីវិល​។ 

​    ​ប៉ូលិស​បាន​និយាយប្រាប់ Korea Time ថា "​យើង​កំពុង​ពិចារណា​ចោទប្រកាន់​សាកសព​និស្សិត​ចំពោះ​ការធ្វើឃាត​មនុស្ស​ដោយ​អ​ចេតនា​។ ករណីនេះ​នឹងត្រូវ​សម្រេច​ដោយ​គ្មាន​ពិរុទ្ធកម្ម​នោះទេ ព្រោះ​និស្សិត​នោះបាន​ស្លាប់​ទៅហើយ ប៉ុន្តែ​នីតិវិធី​ច្បាប់​នេះ​ត្រូវគេ​រំពឹងថា​នឹង​ជួយ​គ្រួសារ​លោក Yang ទទួលបាន​សំណង​"​។ 

​    ​កាសែត Korea Joonang Daily បាន​រាយការណ៍​ថា គ្រួសារ​របស់លោក Dae-jin បាន​អភ័យទោស​ឱ្យ​សព​និស្សិត​នោះ និង​បាន​សម្រេចចិត្ត​មិន​ស្វែងរក​ប្រាក់​សំណង​អ្វី​ទាំងអស់​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់