adverise with khmeread 1

​ឱ្យ​រាង​! ពិធី​ការិនី​កំប្លែង​ដ៏​ល្បី​របស់​អាមេរិក លោកស្រី Ellen DeGeneres យកឈ្មោះ​គេ​មក​និយាយ​ឆ្អេះ​ឆ្អា​ស់​ឥឡូវ​ត្រូវគេ​ប្តឹង​

    ​ស្ត្រី​ហ្ស​ក​ហ្ស៊ី​ម្នាក់​បាន​ប្តឹង​លោកស្រី Ellen DeGeneres បន្ទាប់ពី​ប្រកប​ឈ្មោះ​នាង​ខុស​ដើម្បី​បង្កើតជា​រឿង​កំប្លែង​ពាក់ព័ន្ធ​នឹង​សុដន់​ក្នុងអំឡុង​កម្មវិធី​ជជែក​កម្សាន្ត​ថ្ងៃត្រង់​របស់​នាង​។​

​    ​អ្នកនាង Titi Pierce វ័យ ៣៥​ឆ្នាំ​បាន​និយាយ​នៅក្នុង​ពាក្យបណ្តឹង​ថា ឈ្មោះ​របស់​នាង​ត្រូវ​ប្រកប​ថា "Tee Tee (​ធី​ធី​)...​តាម​ក្បួន​វេ​យ្យក​រណ៍​"​។ ប៉ុន្តែ​ស្ប៉ត​ពាណិជ្ជកម្ម​សម្រាប់​ក​ម្ម​វិធី​កំប្លែង​សើច​មួយ​ឈ្មោះថា “What’s Wong With These Ads…. and These Signs?” បាន​ហៅ​ឈ្មោះ​របស់​នាង​ថា "titty Pierce" (​ចុង​ដោះ​នាង Pierce)​។

​    ​នៅក្នុង​ពាក្យបណ្តឹង​បាន​លើកឡើងថា "​ក្នុង​មួយ​ឆាកជីវិត​របស់ខ្ញុំ​រហូត​ដល់​វ័យ ៣៥ មិន​ដែលមាន​នរណាម្នាក់​ហៅ​ឈ្មោះ​ខ្ញុំ​ថា "titty" (​ក្បាលដោះ​) នោះឡើយ រហូតដល់​ចុងចោទ (​លោកស្រី Ellen DeGeneres) បានធ្វើ​វា​កាលពី​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​"​។ ពាក្យបណ្តឹង​នោះបាន​បន្ថែមថា គ្រាន់តែ​ប្រកប​ឈ្មោះ​នាង​ខុស​ភ្លាម​ស្រាប់តែ​ទស្សនិកជន​នាំគ្នា "​ផ្ទុះសំណើច​គិល​តែម្តង​"​។​

​    ​ពាក្យបណ្តឹង​នោះបាន​ចង្អុល​បង្ហាញថា ពួក​អ្នក​ផលិតកម្ម​វិធី​មិនបាន​ដាក់​ព្រាលៗ​លើ​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​របស់​អ្នកនាង Pierce នោះទេ​។ បន្ទាប់មក នាង​ក៏បាន​ទទួល​ការហៅ​ចូល "​សើចចំអក និង​បៀតបៀន​" យ៉ាងច្រើន​សន្ធឹក ខណៈ​កំពុង​ចូលរួម​បុណ្យសព​។

​    ​អ្នកស្រី Pierce ដាក់ពាក្យ​ប​ណ្តឹ​ប្រឆាំងនឹង​ផលិតកម្ម Warner Bros Entertainment and Inc ដែលជា​ក្រុមហ៊ុនមេ​របស់​កម្មវិធី The Ellen Show ។​

​    ​យោងតាម​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា Titi គឺជា​ឈ្មោះ​មួយ​ដែល​បានមកពី​ប្រទេស​នី​ហ្សេ​រី​យ៉ា ហើយ​វា​មានន័យថា "​ផ្កា​"​។​

​    ​អ្នកស្រី Pierce កំពុង​ស្វែងរក​សំណង​ពី​ផលិក​ម្ម Warner Bros និង ទាមទារ​ឱ្យ​ពួកគេ​ឈប់​ចាក់ផ្សាយ​ផ្នែក​នៃ​រឿង​កំប្លែង​នោះ​តទៅទៀត​៕​

adverise with khmeread
ប្រភព៖ Independent

មតិយោបល់