adverise with khmeread Dbd8fad4 12e0 4b6c 9bae 4ed748a815bc

ព័ត៌មាន​បន្ថែម​ស្តីពី​ចោរឆក់​ប្លន់​ញី​ឈ្មោល​៣​នាក់​ត្រូវបាន​បង្ក្រាប​នៅ​ស្រះចក​

    ភ្នំពេញ ៖ ចោរឆក់​ប្លន់​ញី​ឈ្មោល​ ៣​ នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​ស្ត្រី​ម្នាក់​ក្បែរ​ស្ថានទូត​បារាំង សង្កាត់​ស្រះចក ត្រូវបាន​ប៉ូលិស​បង្ហាញមុខ​នា​ព្រឹក​ថ្ងៃទី​៥ ​មិថុនា​នេះ បន្ទាប់ពី​បង្ក្រាប បានភ្លាមៗ​កាលពី​ម្សិលមិញ។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង១២ ​និង៣០​នាទី​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​កំពុង​ល្បាត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​ នាក់​មាន ​(​ប្រុស​២​នាក់ និង​ស្រី​១​នាក់)​ ពីបទ​ឆក់​ខ្សែក​នៅត្រង់ចំនុច​រង្វង់​មូល​ទូត​បារាំង​ភូមិ​២១ ​ផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​មានឈ្មោះ​ខាងក្រោម​១-​ឈ្មោះ ហ៊ីម អី​ម៉ាន ភេទ​ប្រុស អាយុ២០​ឆ្នាំ​ជនជាតិខ្មែរ​-​អី​ស្លាម​សញ្ជាតិ ខ្មែរ​-​អី​ស្លាម មុខរបរ​និង​ស្នាក់នៅមិន​ប្រាកដ ​(​ជា​អ្នកបើក​ម៉ូតូ​), ២-​ឈ្មោះ រស់ សា​ម៉ា ​ភេទ​ប្រុស អាយុ២៦​ឆ្នាំ​ជនជាតិខ្មែរ​-​អី​ស្លាម​សញ្ជាតិ​ខ្មែរ​-​អី​ស្លាម​មុខរបរ​មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល​១៨៣៣ ផ្លូវជាតិ​លេខ​៥ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ជា​អ្នក​ឆក់​ខ្សែក និង​ជិះ​កណ្តាល ​និង​៣-​ឈ្មោះ ស៊ែ​ន សំរស់ ភេទ​ស្រី អាយុ២០ឆ្នាំ​ជនជាតិខ្មែរ​អី​ស្លាម​មុខរបរ​មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល១៨៣៣ ផ្លូវជាតិ​លេខ​៥ ភូមិ​សាម​គ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ជា​អ្នកជិះ​ពីក្រោយ​។​

    វ​ត្តុ​តាង​ចាប់យក ​៖ ខ្សែ​កមាស ចំនួន​មួយ​ខ្សែ​ទម្ងន់០២​ជី (​ពីរ​ជី​) ជា​របស់​ជនរងគ្រោះ​ឈ្មោះ ​ឆេង សាល ភេទ​ស្រី​ សញ្ជាតិ​ខ្មែរ ជន​ជាតិ​ខ្មែរ មុខរបរ​លក់ដូរ​ស្នា​ក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​ បានប្រគល់​ឱ្យ​ជនរងគ្រោះ​វិញ​ហើយ​និង​ម៉ូតូ​ម៉ាក ​Click ព​ណ៌ស​អត់​ពាក់​ស្លាក​លេខ​ដែលមាន​លេខ​តួ ​XD50813 96 និង​លេខ​ម៉ាស៊ីន ​0081396​ ជិះ​ធ្វើ​សកម​ម​ភាព​,​ ទូរស័ព្ទ​ចំនួន​បី​គ្រឿង​មាន​ +​ ម៉ាក​SAMSUNG ស៊េរី SHV-E27 0K ព​ណ៌ស ចំនួន​មួយគ្រឿង ​(​ខូច​បែ ក​កញ្ចក់​មុខ​)​ ម៉ាក ​SAMSUNG ស៊េរី GT-E105 0 ពណ៌ខ្មៅ ចំនួន​មួយគ្រឿង​,​ ម៉ាក​NOKIA ស៊េរី RM-1035 ចំ​នួន​មួយគ្រឿង​ព​ណ៌ស ​(​ចាស់​ខូច និង​អត់​ស៊ីម​-​ថ្ម​),​ កាបូបស្ពាយ​ពណ៌​សុខ​កូ​ឡា​ចំនួន​មួយ​,​ នាឡិកា​ស្រី​មុខ​ត្បូង​ពណ៌មាស​ខ្សែ​ខៀវ​ចំនួន​មួយ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដូន ពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់