adverise with khmeread Babydeath main

ករណី​កម្រ​នៅ​សិង្ហ​បុរី​: ប្រទះឃើញ​ទារក​បោះចោល​ក្នុង​ធុងសំរាម​ស្លាប់​រុយ​រោម​

    ​នៅពេល​គាត់​លើក​ធុងសំរាម​ចេញពី​បន្ទប់ទឹក​ស្រី​នៅ​ស្ថានីយ​រថភ្លើង Tampines MRT លោកយាយ Madam Jumiati Amat បាន​សម្គាល់​ឃើញថា​ធុងសំរាមនោះ​​ធ្ងន់​ខុសធម្មតា​។​

​    ​អ្នក​សម្អាត​វ័យ ៧៥ ឆ្នាំ ដែល​ហៀបនឹង​ចាក់​សម្រាប់​ពី​ធុង​ចោល​នៅ​ម៉ោង​ប្រហែល ១ និង ៣០​នាទី​រសៀល​កាលពី​ថ្ងៃទី ៤ ឧសភា បា​នស​ម្រេ​ចិត្ត​បើក​ថង់សំរាម​នោះ​មើល​។​

​    ​អ្វីដែល​លោកយាយ​បានឃើញ​ធ្វើឱ្យ​គាត់​ភ្ញាក់ផ្អើល​ជាខ្លាំង​ក្នុង​ជីវិត​គាត់​។​

​    ​លោកយាយ​បានឃើញ​ធុងសំរាម​នោះ​ប្រឡាក់​សុទ្ធតែ​ឈាម និង​ឃើញ​ទារក​ប្រុស​ក្នុងនោះ​។​

​    ​លោកយាយ​បាន​ប្រាប់​ទៅ​កាសែត The New Paper ថា "​ភ្នែក​និង​មាត់​របស់គាត់​បាន​បិទ​នៅពេល​ឃើញ​សាកសព​ទារក​"​។​

​    ​នៅ​ម៉ោង ១ និង ៤០ នាទី រសៀល ម​ន្រី្ត​ប៉ូលិស​បានមក​ដល់​កន្លែង​កើតហេតុ និង​ព័ទ្ធជុំវិញ​កន្លែង​នោះ​។​

​    ​ក្រោយ​ហេតុការណ៍​នេះ ប៉ូលិស​កំពុង​ស៊ើបអង្កេត​លើ​រឿង​មួយ​ដើម្បី​វែកមុខ​ម្ដាយ​ចិត្ត​អប្រិយ​បោះ​ទារក​ដែល​មិនទាន់​ឃើញ​ពន្លឺ​ថ្ងៃ​ចោល​ក្នុង​ធុងសំរាម​៕

adverise with khmeread
ប្រភព៖ asiaone

មតិយោបល់