adverise with khmeread 01726bd0 4030 4d4e 8038 7c7ffa9d700a

បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ទិញ​បាយ​ឆា​ត្រូវ​ម៉ូតូ​បុក​រងរបួស​ធ្ងន់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដើរ​ឆ្លង​ផ្ល​វ​មក​ទិស​បាយ​ឆា​ពី​កើ​តទៅ​លិច​ជិត​ផុត​ទៅហើយ​លុះ​មកដល់​ចំណុចកើតហេតុ​ជិត​ផ្ទះ​ស្រា​បៀរ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ​SL​ ជិះ​ដោយ​យុវជន​ម្នាក់​រួម​ដំណើរ​ដោយ​មិត្ត​ភ័ក្ត្រ​ម្នាក់ទៀត​តាម​បណ្ដោយ​ផ្លូវ​217​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ពេញទំហឹង​បណ្ដាល​បោក​ក្បាល​នឹង​ថ្នល់​រងរបួស​ធ្ងន់​ធ្ងូ​រ។​

    ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២ ​និង១០នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ ​ខែមិថុនា​ ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប្រភព​ព័​ត៌មានបាន​ឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នា​ក់បាន​ដើរ​ឆ្លងផ្លូវ​ពី​កើ​តទៅ​លិច​ដើម្បី​ទៅ​ទិញ​បាយ​ឆា​បាន​ដើរ​ឆ្លង​ជិត​ផុត​ទៅហើយ​។ ខណៈ​ពេលនោះ​ក៏មាន​ម៉ូតូ​ SL​ ពណ៌ ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AP-2505 ​ជិះ​ដោយ​យុវជន​ពីរ​នាក់​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​ បាន​ជ្រុល​ទៅបុក​ពេញទំហឹង​បោក​នឹង​ថ្នល់​រងរបួស​សន្លប់​ស្ដូកស្ដឹង​នឹង​កន្លែង។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​ទាក់ទង​ហៅ​រថយន្ត​គឹម​សុង​មក​ដឹក​យកទៅ​សង្គ្រោះ​តែ ដោយសារ​មុខរបួស​ធ្ងន់​ធ្ងូ​រ​ពេក​ទើប​ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាមៗ។ បន្ទាប់​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ម៉ូតូ​បង្ក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់