adverise with khmeread Be1f91c1 7abe 4ce3 b1ce 9f0d2f8fb565

ចាប់ខ្លួន​អ្នករត់​តាក់ស៊ី​ក្រុមហ៊ុន​ CHOICE ចេះ​ធ្វើ​ចោរ​

    កណ្ដាល ៖ មាន​ករណី​អំពើ​លួច​អាគុយ បង្គោល​អង់​តែ​ន​ស្មា​ត​កើតឡើង​ថ្ងៃទី​០៤ ​មិថុនា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៥ ​និង៣០នាទី​ល្ងាច​នៅ​ចំណុច ភូមិ​ទួល​ត្នោត​ឃុំ​គគីរ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បាន​ម្នាក់រត់​រួច​២​នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​០២​នាក់​១-​ឈ្មោះ​សេង វិចិត្រ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ​B៣ ផ្លូវលំ​ភូមិ​ស្លែង រលើង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ វិស្វករ​អគ្គិសនី តំណាង​ក្រុមហ៊ុន​អ៊ី​ដ​ត​កូ និង​២-​ឈ្មោះ ​ពាង រ៉ា​ឌី ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៧ ​ផ្លូវ​២៥៥​ភូមិ ៨ សង្កាត់​បឹង សាឡាង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ វិស្វករ​អគ្គិសនី តំណាង​ក្រុមហ៊ុន​ស្មា​ត​អា​ស៊ី​តា។​

    ចំណែក​ជនល្មើស​មាន​គ្នា ៣​នាក់  ឃាត់ខ្លួន​១​នាក់​គេចខ្លួន​២​នាក់​ឈ្មោះ ម៉ី ឌុយ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មុខរបរបើកបរ រថយន្ត​តាក់​ស៊ី ក្រុមហ៊ុន​CHOICE (​ឃាត់ខ្លួន​)។​

    វត្ថុតាង​ចាប់យក​១-​អាគុយ​ម៉ាក ​Shoto ចំនួន ៨ គ្រឿង និង​២-​រថយន្ត ​០១ ​គ្រឿង​ម៉ាក​ហាយ​លែ​ន​ឌ័​រ​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ​៖ ភ្នំពេញ​ 2T-0553។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​ និង​ពេលវេលា​ដូចខាងលើ​ក្រុម​ជនល្មើស បាន​ជិះ​រថយន្ត​ពី​ច្បារអំពៅ មក​ចំណុចកើតហេតុ​ខាងលើ រួច​ចូលទៅ​ដោះយក​អាគុយ បង្គោល​អង់​តែ​ន របស់​ក្រុមហ៊ុន​ស្មា​ត​ចំនួន​ ៨ គ្រឿង ដាក់​លើ​រថយន្ត បម្រុង​ជិះ​ចេញមក​វិញ។ ពេលនោះ​តំណាង​ក្រុមហ៊ុន​បាន​ទូរ​សព្ទ័​មក​ម្ចាស់​ទីតាំង​ជួល​អង់​តែ​ន​ធ្វើការ ឃាត់​រថយន្ត និង​អ្នកបើកបរ​រថយន្ត បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី។ ចំណែក​ជន ល្មើស​២​នាក់​ទៀត បាន​បើកទ្វារ​រថយន្ត រត់គេចខ្លួន​បាត់៕


adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់