adverise with khmeread 1

៤៩​ឆ្នាំ​! Kathy Chow មើលទៅ​ស្រស់ស្អាត និង​មាន​សុខភាព​ល្អ ក្រោយ​បញ្ឈប់​ការរស់នៅ​ជាមួយ​កន្ទុយបារី​

    ​Kathy Chow បានធ្វើការ​សម្រេចចិត្ត​ដ៏​សំខាន់​មួយ​បន្ទាប់ពី​បាន​ចាក​ចេញពី​ការជក់បារី​នៅក្នុង​ជីវិត​របស់​នាង ដែល​ត្រូវបាន​គេ​ដឹងថា​នាង​បាន​ជក់បារី​ជាង ២០​ឆ្នាំ​មកហើយ​នោះ​។​

​    ​តារា​សម្តែង​វ័យ ៤៩​ឆ្នាំ​រូបនេះ​បាន​ចូលរួម​នៅក្នុង​កម្មវិធី​មួយ​ក្នុងនាម​ជា​អគ្គរដ្ឋទូត​ប្រឆាំងនឹង​ថ្នាំជក់​នៅក្នុង​ទីក្រុង​ប៉េកាំង​។​

​    ​នាង​បាន​និយាយថា "​ខ្ញុំ​មិន​ហ៊ាន​ដើរទៅ​ជិត​ក្មេងៗ និង​សត្វ​នោះទេ ជាពិសេស​នៅក្នុង​ជណ្តើរយន្ត ពេលដែល​ខ្ញុំ​ជក់បារី​"​។​

​    ​នាង​ត្រូវបាន​ជំ​រុញឱ្យ​បញ្ឈប់​វា បន្ទាប់ពី​នាង​យល់ថា ការជក់បារី​នឹង​ផ្តល់​មក​នូវ​មហន្តរាយ​ទៅដល់​គ្រួសារ និង​សុខភាព​។​

​    ​នាង​បាន​បន្ថែមថា "​ខ្ញុំ​ចាក​ចេញពី​ការជក់បារី​ចាប់តាំងពី​ខែមីនា និង​មិន​ប្រព្រឹត្ត​វា​ម្តង​ទៀតឡើយ​រហូតដល់​ប​ច្ចុ​ប្បន្ន​។ អ្នកជំនាញ​និយាយថា​វា​នឹង​ជា​ភាពជោគជ័យ​មួយ ប្រសិនបើ​ខ្ញុំ​អាច​គ្រប់គ្រង​ពី​ការចាកចេញ​ពី​ការជក់បារី​ក្នុង​រយៈពេល ១០០​ថ្ងៃ​។ ហេតុនេះ ខ្ញុំ​ត្រូវតែ​តស៊ូ និង​ព្យាយាម​កម្ចាត់​វា​ចោល​ដើម្បី​ខ្លួនឯង​។ តោះ​នាំគ្នា​បញ្ឈប់​ការជក់បារី​ទាំងអស់គ្នា​!"៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់