adverise with khmeread 5

ពីរនាក់ប្តីប្រពន្ធកំពុងបើកម៉ូតូត្រូវរថយន្ត បុកពីក្រោយរបួសធ្ងន់

    ភ្នំពេញ ៖ រថយន្ត Camry មួយគ្រឿង បើក​ទៅបុក​ពីក្រោយ​ពីរ​នាក់​ប្តី​ប្រពន្ធ​ហើយ​បាន​រុញ​អូស​តាម​ផ្លូវជាតិ​លេខ​៣​តាំងពី​ដី​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ  ហួស​ទៅ​ចូល​ដី​ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៦​និង​៤៥ នាទី​យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥​។​បន្ទាប់ពី​បើក​បុក​ហើយ  រថយន្ត​បង្ក​បន្ថែម​ល្បឿន ព្យាយាម​បើក​រត់គេច​ទៅដល់​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទើប​ប៉ូលិស​ដេញតាម​ចាប់បាន ។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​កាមរី​(​បា​ឡែ​ន​)​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-0094 បើក​ដោយ​បុរស​ឈ្មោះ ម៉ៃ ឡេង អាយុ ៦២​ឆ្នាំ មុខរប​ជា​បុគ្គលិក​អគ្គិសនី​កម្ពុជា មាន​ទីលំនៅ​ម្តុំ​សំណង់​១២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។​

     ប៉ូលិស​បន្តថា ចំណែក​ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ​ស៊ុន ស៊ី​ដា​រី​ជាម​ន្ត្រី​យោធា​សាលា​ពេទ្យ​មាន​ឋានន្តរស័ក្តិ​វរ​:​សេនីយ៍​ត្រី​បើក​ម៉ូតូឌុប​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​1O-9289​ឌុប​ប្រពន្ធ​ចេញពី​ធ្វើការ​ទៅផ្ទះ ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​៧១១ ជួយ​ដឹកបញ្ជូន​យកទៅ​មន្ទីរពេទ្យ ។​ចំំ​ណែ​ក​រថយន្ត​រួម​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច វាស់វែង និង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ ដោះស្រាយ​នៅពេល​ក្រោយ ៕​

adverise with khmeread

មតិយោបល់