adverise with khmeread 1

គ្រាន់តែ​មុខមាត់​ស្រដៀង Ed Sheeran បាន​បំផ្លាញ​ជីវិត​ស្នេហា​របស់​បុរស​ម្នាក់​

    ​ជាធម្មតា​ការ​ដែលមាន​រូបរាង​ស្រដៀង​គ្នា​ទៅនឹង​តារា​ល្បីៗ​គឺអាច​ទទួលបាន​ផល​វិជ្ជមាន​ជាច្រើន​។ ជាពិសេស​ពួកគេ​នឹង​សឹងតែ​ទទួលបាន​ការសរសើរ កេរ្តិ៍ឈ្មោះ និង​ការយកចិត្តទុកដាក់​ពី​គ្រប់​មនុស្ស​ផ្ទុយ​ភេទ​ទាំងអស់​។​

​    ​ប៉ុន្តែ​សម្រាប់​បុរស​ដែលមាន​មុខមាត់​ស្រដៀង Ed Sheeran ការដែល​មានមុខមាត់​ស្រដៀង​តារាចម្រៀង​ម្ចាស់​បទ Lego House បែរជា​ប៉ះពាល់​ដល់​ជីវិត​ស្នេហា​របស់គាត់​ទៅវិញ ។​

​    ​Ty Jones អះអាងថា គាត់​បាន​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​មិត្តស្រី ដោយសារតែ​គាត់​គ្រាន់តែ​មើលទៅ​ស្រដៀង​ទៅនឹង Ed Sheeran ស្តាប់ទៅ​វា​ដូចជា​អាច់ម៍គោ​អ៊ីចឹង​សម្រាប់​ខ្ញុំ​។​

​    ​បុគ្គលិក​បម្រើការ​នៅក្នុង​កាស៊ីណូ Mecca Bingo នៅក្នុង​ទីក្រុង Manchester រូបនេះ​គឺ​មិន​ត្រឹមតែ​មានមុខមាត់​ស្រដៀង​នោះទេ សូម្បីតែ​កម្ពស់​របស់គាត់​ក៏​ស្រដៀង​ទៅនឹង Ed Sheeran ដែរ​។​

​    ​បុរស​វ័យ ២១​ឆ្នាំ​រូបនេះ​បាន​លើកឡើងថា "​ពេល​ចេញពីផ្ទះ​ម្តងៗ​ត្រូវ​មនុស្ស​ចោមរោម​ជជែក​ជាមួយ និង​សួរដេញដោល​ត្រ​ប៉ែត​ឡត​ថា​តើ​ខ្ញុំ​ជា Ed Sheeran ពិតមែន​ក៏​អី​?"​។​

​    ​នេះហើយ​ជា​មូល​ហេតុដែល​ធ្វើឱ្យ Ty Jones គ្មាន​ពេល​សម្រាប់​មិត្តស្រី​របស់ខ្លួន​ដូចពេលមុនៗ​នោះឡើយ​៕

adverise with khmeread
ប្រភព៖ Unilad

មតិយោបល់