adverise with khmeread 1

Man Utd ចាប់ផ្តើម​សម្លឹង​ឃើញ​ខ្សែការពារ​ឆ្នើម​វ័យក្មេង​របស់ Villarreal ខណៈ​លោក Mourinho ត្រៀម​ជម្រុះ​កីឡាករ​លេង​មិនកើត​

    ​ក្រុម​បិសាច​ក្រហម Manchester United កាន់តែ​កៀក​ក្នុង​ការបំពេញ​កុងត្រា​ជាមួយ​ខ្សែការពារ Villarreal កីឡាករ Eric Bailly​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ក្នុង​ថ្ងៃទី ៥ នេះ​។​

​    ​សារព័ត៌មាន AS និង​វិទ្យុ Cadena SER បាន​រាយការណ៍​ថា ក្រុម​ទាំង​ពីរបាន​ឈានទៅដល់​កិច្ច​ព្រម​ព្រ​ង​ជាគោលការណ៍​ដែលមាន​តម្លៃ ៤០ លាន​យូរ៉ូ សម្រាប់​កីឡាករ​វ័យ ២២ ឆ្នាំ​រូបនេះ​។​

​    ​Man Utd នៅតែ​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ Bailly ប៉ុណ្ណោះ ប៉ុន្តែ​វេ​ប​សាយ Mirror បាន​រាយការណ៍​ថា ក្រុម​ទាំងពីរ​នៅសល់តែ​កិច្ចព្រមព្រៀង​ផ្លូវការ​ប៉ុណ្ណោះ​។​

​    ​Bailly បានចាប់ផ្តើម​លេង​ជា​ខ្សែការពារ​ឱ្យ Villarreal ចាប់តាំងពី​ការ​ផ្ទែ​រ​ពី​ក្លឹប Espanyol ក្នុងតម្លៃ ៣,៥ លាន​យូរ៉ូ​កាលពី ១៨ ខែ​មុន បន្ទាប់ពី Gabriel Paulista បាន​ចាក​ចេញទៅ​ក្លឹប Arsenal​។​

​    ​គាត់​បានបង្ហាញ​មុខ​ឱ្យ​ក្រុម​ជម្រើសជាតិ​កូត​ឌី​វ័រ​ចំនួន ១៣ លើក និង​ចាប់ផ្តើម​លេង​ពេញការ​ប្រកួត​ចំនួន​ប្រាំមួយ​ប្រកួត​អំឡុង​ព្រឹត្តិការណ៍ African Nations Cup ឆ្នាំ ២០១៥៕

 

adverise with khmeread
ប្រភព៖ ESPN

មតិយោបល់