adverise with khmeread 795621e1 9681 4695 b886 74ea4664cda5

អ្នក​ដាំ​ដើមឈើ​ចេះតែ​ដាំ អ្នក​កាប់​ចេះតែ​កាប់​

    ព្រៃវែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ចូលរួម​ដាំ​ដើមឈើ ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា នា​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៥ មិថុនា ២០១៦​នេះ លោក​វរសេនីយ៍ឯក ឈួន គឹម​សាន មេបញ្ជាការ​ស្ដីទី កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ដឹកនាំ​កម្លាំង​ខេត្ត និង​ស្រុក​ពោធិ៍​រៀង​ចំនួន ១១​នាក់ ចូលរួម​ពិធី​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក ថ្ងៃទី​៥ មិថុនា ២០១៦ និង​បាន​ដាំ​ដើមឈើ​ចំនួន ៣៥០​ដើម​នៅ​វត្ត​ពោធិ៍​រៀង​ខាងជើង ឃុំ​ពោធិ​រៀង​ស្រុក​ពោធិ៍​រៀង ក្រោម​អធិបតី​លោក​ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង និង​លោក​ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង។​

    ចំណែក​អ្នក​កាប់​ឈើ​ចេះតែ​កាប់​រាល់ថ្ងៃ ហើយ​ឃើញ​ចាប់បាន​ខ្លះ អត់​ខ្លះ ចឹ​ង​ដែរ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់