2f51fa33 77a0 4a27 95a0 b80914b41a9c

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

    បាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ពាក់ព័ន្ធ​គ្រឿងញៀន ស្ថិតនៅ​ចំណុច​វត្ត​ពោធិ៍ ស្ថិតក្នុង​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ នៅវេលា​ម៉ោង១៤ និង​៥០​នាទី ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ចំនួន​០៣​នាក់​នោះ​មានឈ្មោះ ១. អឹម សេងហុង ភេទ​ប្រុស អាយុ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ២. គីង សារឿន ភេទ​ស្រី អាយុ៥២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង៣. ពៅ សា​រ័ត្ន ភេទ​ប្រុស អាយុ២៨​ឆ្នាំ មុខរបរ​ជាង​ពិតប្រាកដ​
​ទាំង​បីនាក់​ទីលំនៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។​

    វត្ថុតាង​ចាប់យក​រួមមាន ​៖ ១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៥​កញ្ចប់​ទម្ងន់​ស្មើ ៨,៥២​ក្រាម​, ២. ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន WY ចំនួន ០៣​គ្រាប់​, ៣. ទូរស័ព្ទដៃ ចំនួន ០៤​គ្រឿង​, ៤. លុយ​ខ្មែរ ចំនួន៣៨​ម៉ឺន​រៀល​, ៥. លុយ​អាមេរិក ចំនួន៥១​ដុល្លារ​ និង​៦. ថង់​ប្លា​ស្ទិ​ក​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួនទៀត​។​

    ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង កំពុង​កសាង​សំណុំរឿង ដើម្បី​ប​ញ្ចូ​នប​ន្ត​តាម​នីតិវិធី៕

អ្នកនឹងចូលចិត្ត

មតិយោបល់