908dba39 da80 4376 b6fc f9ba65a36ab6

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​កុំព្យូទ័រ​

    បន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ជាមួយ​ករណី​លួច​កុំព្យូទ័រ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ហ៊​ង រ៉ាវី ភេទ​ប្រុស អាយុ៣១​ឆ្នាំ រស់នៅ​ភូមិ ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ វត្ថុតាង​ចាប់យក​មាន កុំព្យូទ័រ​ម៉ាក ISUS ពណ៌​ខ្មៅ​ចំនួន ០១ គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត កំពុង​កសាង​សំណុំរឿង ដើម្បី​ប​ញ្ចូ​នប​ន្ត​តាម​នីតិវិធី។ ចំណែក​កុំ​ព្យូទ័​រ​បាន​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់