adverise with khmeread 1eb8adca 736d 4f81 a11e ac67f18a7cbd

ញាត់​ឈើ​ក្នុង​រថយន្ត​កាមរី​ឆ្លាម​ត្រូវ​អាវុធហត្ថ ស្រុក​សេសា​ន ឃាត់​ជនសង្ស័យ​ពីរ​នាក់​

    ស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ ស្រុក​សេសា​ន បាន​បង្ក្រាប បទល្មើស​ព្រៃឈើ មួយកន្លែង ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៧៨A (​ចាស់​) ត្រង់​ផ្លូវ​ចូល​ភូមិ ខ្សាច់​ថ្មី ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​នៅវេលា​ម៉ោង​៨ និង​៣០​នាទី ថ្ងៃទី​០៤ ខែ មិថុនា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ បានឱ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ ស្រុក​សេសា​ន ឃាត់​បាន​រថយន្ត​ដឹកឈើ មួយគ្រឿង ម៉ាក ​Camry ពណ៌​ប្រផេះ​ស្លាក​លេខ​ភ្នំពេញ 2C-8355 ផ្ទុក​ឈើ​ប្រណីត​ធ្នង់​ចំនួន ៤៩​ដុំ =០,៥១៧ ម៉ែត្រគូប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ១/​ឈ្មោះ វ៉ាន ណ​ម ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​ និង​២/​ឈ្មោះ ភូ​ន ផល្លី ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ជាមួយគ្នា​។​

    វត្ថុតាង និង​ជនសង្ស័យ​ខាងលើ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​សេសា​ន បានធ្វើ​កំណត់ហេតុ​ប្រគល់ជូន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់