adverise with khmeread 38080fed 8d36 48cc 8ad2 b164fb461cf3

អាវុធហត្ថ​បង្ក្រាបបាន​៦​នាក់​កំពុង​ជួញដូរ​និង​ប្រើ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​-​ស្រី​៦​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​ចាប់ខ្លួន​នា​វេលា​ម៉ោង​១​ និង​៣០នាទី រសៀល​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច ក្រុម​៩ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន​។​

    មន្ត្រី​អាវុធហត្ថ​ខណ្ឌមានជ័យ​បានឱ្យដឹងថា ជនសង្ស័យ​បាន​ចំនួន​០៦​នាក់ ​(​ស្រី​ម្នាក់) ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​រួមមាន​១-​ឈ្មោះ​ កុន តន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មករ ដុត​នំ​ប៉័ង ស្នាក់នៅ​ភូមិ​ត្នោតជ្រុំ​៤, ២-​ឈ្មោះ ​អី វណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​មុខរបរ​ធ្វើការ ក្នុង​ភោ​ជនី​ដ្ឋា​ន​, ៣-​ឈ្មោះ​ យូ លី​ហាវ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​លក់​សត្វ​ទាខ្វៃ ស្នាក់នៅ​ដំណាក់​ធំ​, ៤-​ឈ្មោះ​ សាយ វិ​សិ​ដ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​មុខរបរ​រើស អេតចាយ គ្មាន​ទីលំនៅ​ពិតប្រាកដ​, ៥-​ឈ្មោះ ​ទូច សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រើស អេតចាយ នៅ​ភូមិ​ឬ​ស្សី​ និង​៦-​ឈ្មោះ​ ណាវ ចាន់​ឌឿ​ន ភេទស្រី អាយុ​៣៨​ឆ្នាំ ​មុខរបររើស​អេតចាយ នៅ​ភូមិ​ព្រែក​ទាល​។​

    ដកហូត​វត្ថុតាង​១- ក្រាម​ស​ថ្លា​ចំនួន​​​ ១៤ កញ្ជប់ ម្សៅ​ព​ណ៌​ផ្កាឈូក​មួយ​, ២-ម៉ូតូ​មួយគ្រឿង ម៉ាក ZoomerX ស្លាក​លេខ PP 1IF: 8403 , ៣-​ដែកកេស​ចំនួន​ពីរ​, ៤-ដប​ជក់​ចំនួន​ពីរ, ៥-​ថង់​ប្រើប្រាស់​អស់​ចំនួន​០៥​និង​ថង់​ច្រក​ក្រាម​ស​មួយចំនួនទៀត​។​

    បច្ចុប្បន្ន​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់