adverise with khmeread Abc

ជំងឺ​គាំងបេះដូង​អាច​ចៀសវាង​បាន ប្រសិន​អ្នក​បានធ្វើ​រឿង​ទាំង ៥ នេះ​!

​    ​ជំងឺ​គាំងបេះដូង​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រហែល ១ លាន​រៀងរាល់ឆ្នាំ ដោយ​ធ្វើ​ជំងឺ​នាំ​នាំមុខគេ​ក្នុងការ​សម្លាប់​បុរស​និង​ស្រី្ត​ទូទាំង​ពិភពលោក​។ ជាទូទៅ​ជំងឺ​គាំងបេះដូង​គឺ​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង ដែល​បង្ក​ឱ្យ​បេះដូង​គាំង​។​

​    ​គ្រាន់តែ​ក្នុង​រយៈពេល​មួយឆ្នាំ ប្រជាជន​អាមេរិក​ចំនួន ៩២ ម៉ឺន​នាក់​ត្រូវបាន​វាយប្រហារ​ដោយ​ជំងឺ​គាំងបេះដូង និង​ពាក់កណ្ដាល​នៃ​ពួកគេ​កើតឡើង​ភ្លាមៗ​ដោយ​គ្មាន​បញ្ចេញ​រោគសញ្ញា​អ្វី​នោះឡើយ​។​

​    ​ប៉ុន្ដែ​អ្នក​អាច​បង្ការ​ជំងឺ​បេះដូង​បាន ៨០ ភាគរយ ប្រសិនបើ​អ្នក​បានធ្វើ​រឿង​ទាំង ៥ ខាងក្រោម​នេះ​។​

​    ​១. ទទួលទាន​របប​អាហារ​ដែលមាន​សុខភាព​ប្រចាំថ្ងៃ​។​
​    ​២. ការធ្វើ​លំ​ហាត់ប្រាណ (​ដើរ ជិះ​កង់ ៤០ នាទី​រាល់ថ្ងៃ និង​ធ្វើ​លំ​ហាត់ប្រាណ ១ ម៉ោង​ក្នុង​សប្ដាហ៍​)​។​
​    ​៣. រក្សា​គីឡូ​ឱ្យ​ល្អ (​ទំហំ​ចង្កេះ​ត្រូវ​ស្ថិតក្រោម ៩៥ សង់ទីម៉ែត្រ ឬ ៣៧ អ៊ី​ញ​)​។​
​    ​៤. ទទួលទាន​ជាតិ​ស្រវឹង​កម្រិត​មធ្យម (១០ ទៅ ៣០ ក្រាម​ក្នុង​មួយថ្ងៃ​បាន​ហើយ​)​។​
​    ​៥. ហាម​ជក់បារី​ដាច់ខាត​៕

adverise with khmeread
ប្រភព៖ healthylifestyle365

អ្នកនឹងចូលចិត្ត

មតិយោបល់