adverise with khmeread 1

តើ​អ្នកឃើញ​រូប​នរណា​មុនគេ​? ចម្លើយ​របស់​អ្នកនឹង​លាតត្រដាង​ពី​អត្ត​ច​រិ​ករ​បស់​អ្នក​!

​    ​នៅក្នុង​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​នេះ តើន​រណា​អ្នក​សង្កេតឃើញ​មុនគេ​? បុរស​វ័យ​ចំណាស់​ម្នាក់​ឬក៏​នារី​វ័យក្មេង​ម្នាក់​? ចម្លើយ​របស់​អ្នកនឹង​លាតត្រដាង​ពី​ច​រិ​ក​លក្ខណៈ​របស់​អ្នក​។​

​    ​* ប្រសិនបើ​អ្នកឃើញ​រូបភាព​បុរស​វ័យ​ចំណាស់​មុនគេ នោះ​មានន័យថា អ្នកជា​មនុស្ស​ស្ងប់ស្ងាត់ ស្មោះត្រង់​និង​មាន​ភក្តីភាព​។ មនុស្ស​ជាច្រើន​ជឿថា អ្នក​អាច​ជឿទុកចិត្ត​បាន​និង​ស័ក្តិសម​ទទួលបាន​ការគោរព​។ អ្នកជា​អ្នកដឹកនាំ​តាំងពី​កំណើត និង​អាច​វិនិច្ឆ័យ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​។ អ្នក​គឺជា​មនុស្ស​ចូលចិត្ត​ផ្តួចផ្តើម​និង​ដឹកនាំ​មនុស្ស​ដទៃទៀត​ឱ្យ​ដើរ​នៅលើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​។​

​    ​នៅពេលដែល​អ្នក​ដាក់​គោលដៅ​អ្វីមួយ អ្នក​វែកញែក​គម្រោងរ​បស់​អ្នក​គ្រប់​ដំណាក់​កាលដែល​អ្នក​រំពឹង​ទុក​ហើយ​អ្នកសម្រេច​បាន​គោលដៅ​ទាំងនោះ​ដោយ​សន្សឹមៗ​។ ការដែល​ធ្វើបែបនេះ នឹង​ជួយ​អ្នក​ចៀសវាង​រាល់​ការសម្រេចចិត្ត​មិនបាន​គិតគូរ​ណាមួយ​។ ប៉ុន្តែ​អ្នក​ចូលចិត្ត​សង្ស័យ​ព្រោះ​អ្នកជា​មនុស្ស​ចូលចិត្ត​ភាព​ឥតខ្ចោះ​ម្នាក់ នេះហើយ​ជាហេតុ​ដែល​ធ្វើឱ្យ​អ្នកមាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​នៅពេល​ខ្លះ​។ ដូច្នេះ​អ្នក​ត្រូវ​រៀន​បន្ធូរ​អារម្មណ៍​និង​ជួនកាល​ត្រូវធ្វើ​រឿង​របស់​អ្នក​តាម​ដំណើរ​។​

​    ​* ប្រសិនបើ​អ្នកឃើញ​រូប​នារី​វ័យក្មេង​មុនគេ នោះ​មានន័យថា អ្នកជា​មនុស្ស​សុទិដ្ឋិនិយម និង​មាន​ថាមពល​វិជ្ជមាន​ចេញពី​ខ្លួន​របស់​លោកអ្នក​។ អ្នក​ចាប់អារម្មណ៍​លើ​រឿង​ជាច្រើន​ដែល​នៅ​ជុំវិញ​អ្នក​និង​តែងតែ​ចង់​សាក​អ្វីដែល​ថ្មី​។ ប៉ុន្តែ​អ្នកជា​មនុស្ស​មិនបាន​ពិចារណា​ហ្ម​ត​ចត់​និង​ចង់​ផ្សងព្រេង​ដោយ​មិនបាន​គ្រោងទុក​។​

​    ​អ្នក​ចូលចិត្ត​ជួយ​អ្នកដទៃ​និង​ចែករំលែក​សេចក្តីសុខ​របស់​អ្នក​ជាមួយ​ពួកគេ​។ អ្នកជា​មនុស្ស​ដៃ​ទូលាយ​ក្នុងការ​ចាយលុយ​និង​ចំណាយ​ពេលវេលា​ច្រើន​។ អ្នកជា​មនុស្ស​ដ៏​មាន​ថាមពល​និង​មិនចេះ​ងាករេ​។ បើទោះជា​កាលៈទេសៈ​ខុសប្លែក​ក៏ដោយ អ្នកនឹង​នៅតែ​ឈរ​រឹងប៉ឹង​និង​មាន​ភាពក្លាហាន​ដើម្បី​ដើរទៅ​មុខ​។​

​    ​លោកអ្នក​មិនចេះ​ទុក​បញ្ហា​ដោះស្រាយ​ដោយ​ខ្លួនឯង​នោះទេ តែ​យក​បញ្ហា​ទាំងនោះ​ដោះស្រាយ​ជាមួយ​អ្នកដទៃ​៕

adverise with khmeread
ប្រភព៖ naturalmedicineworld

អ្នកនឹងចូលចិត្ត

មតិយោបល់