adverise with khmeread Affb

នាង​ទទួល​សំណើ​ធ្វើ​មិត្តភក្តិ​នៅលើ Facebook ពី​បុរស​មិន​ស្គាល់មុខ ហើយ​រឿងនេះ​បានកើត​ឡើង​!

    ​កុំ​ចេះតែ​ចុច Like អ្វីៗ​នៅលើ Facebook ហើយ​ត្រូវ​ចេះ​រក្សា​ជីវិត​ឯកជន​របស់​អ្នក​ឱ្យ​ជិត​ផង ពេល​និយាយ​ដល់​មិត្តភក្តិ​ប្លែក​មុខ​រាប់​ភ្លេច​នៅលើ Facebook របស់​អ្នក​។ ជាពិសេស​ចៀសវាង​ផុស​រូបភាព​កូន​របស់​អ្នក​។​

​    ​បុរស​ម្នាក់​បាន​ផ្ញើ​សារ​សុំ​ធ្វើ​ម​ត្តិ​នៅលើ Facebook របស់​ស្ត្រី​ម្នាក់ (​ដែល​គេ​លាក់​មិន​បញ្ចេញ​ឈ្មោះ​ទេ ដើម្បី​រក្សា​សិទ្ធិ​ឯកជន​របស់​នាង​)​។ នាង​មិនដែល​ស្គាល់​បុរស​ម្នាក់​នោះទេ ប៉ុន្ដែ​បុរស​នោះ​មើលទៅ​ស្អាត​ក្នុង​រូបភាព Profile របស់គាត់ ដូច្នេះ​នាង​ក៏បាន​ទទួល​សំណើ​របស់គាត់​។​

​    ​កូន​របស់​នាង​មើលទៅ​ពិតជា​ស្អាត​ណាស់​នៅ​ថ្ងៃ​ចូល​សាលារៀន​ដំបូង ហើយ​នាង​បាន​ថតរូប​ភាព​មួយ​សន្លឹក​និង​ចែករំលែក​វា​ជាមួយនឹង​មិត្តភក្ដិ​និង​គ្រួសារ​នៅលើ Facebook​។ នាង​មាន​មោទនភាព​ចំពោះ​រូបភាព​ដ៏​ស្អាត​របស់​កូន និង​បាន​បញ្ចេញមតិ​ក្នុង​ប្រអប់ Comment ថា "​ខ្ញុំ​សឹងតែ​មិន​ជឿថា​ពេលវេលា​ដើរ​លឿន​បែបនេះ​សោះ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ភាពជា​ម្ដាយ​គេ​ណាស់​!"​។​

​    ​បន្ទាប់មក​នាង​បានឃើញ​គេ​សុំ​ធ្វើ​មិត្ត​លើ Facebook ហើយ​នាង​ក៏​យល់ព្រម​ទទួល​សំណើ​មិត្តភក្ដិ​ម្នាក់​នោះ​ភ្លាម​។​

​    ​ហើយ​គ្រាន់តែ​ជន​ចម្លែក​នោះ​ក្លាយជា​មិត្ត​ភ្លាម ជន​នោះ​ក៏បាន​ចុច Share រូបភាព​កូន​របស់​នា​ង​នៅលើ​អន​ឡាញ​ជាមួយនឹង​បុរស ៦០ នាក់​ផ្សេងទៀត​លើ Facebook និង​សរសេរថា "​ក្មេងស្រី​អាយុ ៥ ឆ្នាំ ភ្នែក​ពណ៌​ត្នោត​។ ថ្លៃ ៥០០០​ដុល្លារ​"​។​

​    ​នាង​មិនបាន​ដឹងថា​នឹង​ទើបតែ​ប្រគល់​រូបភាព​នោះ​ឱ្យទៅ​ពួក​ជួញដូរ​មនុស្ស​ទាល់តែសោះ ហើយ​ទាំង​បង្ហាញ​ឈ្មោះ​សាលា​របស់​កូន​និង​ឈ្មោះ​ពិត​របស់​កូន​នៅលើ Facebook ទៀត​។ ដូច្នេះ​នៅពេលដែល​នាង​ទៅយក​កូន​របស់​នាង​ចេញពី​សាលា កូន​នាង​បាត់​ខ្លួន​។ នាង​មិនដឹងថា​នាង​បាន​លក់​កូន​នាង​ទៅ​ជន​រំលោភ​កុមារ​ទាល់តែសោះ​តាមរយៈ​ការទទួលយក​មិត្តភក្តិ​ប្លែក​មុខ​លើ Facebook​។​

​    ​នេះ​ជា​រឿង​ពិត ដែល​បាន​កើតឡើង​ចំពោះ​ស្ត្រី​នៅ​អាហ្វ្រិក​មួយរូប ដែល​គេ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដើម្បី​រក្សា​សិទ្ធិ​ឯកជន​របស់​នាង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់