adverise with khmeread 1

ប្រសិនបើ​ភរិយា​របស់​អ្នកមាន​ខ្សែ​បាតដៃ​រូប​ត្រី បុរស​ជា​ស្វាមី​គួរតែ​សប្បាយចិត្ត​ទៅ​!

​    ​រូប​ត្រី​នៅលើ​បាតដៃ (​ត្រង់​កន្លែង​ណា​ក៏​មិន​ថ្វី​ដែរ​) គឺជា​សញ្ញា​នាំ​សំណាង​សម្រាប់​ស្ត្រី​គ្រប់រូប ប៉ុន្តែ​សញ្ញា​នេះ​ពុំ​មានន័យ​អ្វី​សម្រាប់​បុរសៗ​ទេ​។ ទោះយ៉ាងណា ប្រសិនបើ​បុរសៗ​បាន​ស្ត្រី​ដែលមាន​បាតដៃ​បែបនេះ​ធ្វើជា​ភរិយា រាសី​និង​លាភ​សំណាង​របស់​បុរសៗ​ក៏​នឹង​ឡើង​តាម​ភរិយា​ដូចគ្នា​។ 

​    ​រូប​ត្រី​តំណាងឱ្យ​ទ្រព្យសម្បត្តិ និង​លាភ​សំណាង​សឹងតែ​គ្រប់​វប្បធម៌​ទាំងអស់​លើ​ពិភពលោក​។ ស្ត្រី​ដែលមាន​ខ្សែ​បាតដៃ​នេះ​អាច​ទទួលបាន​លាភ​សំណាង​ទាំងនេះ​បាន​ទាល់តែ​ចាប់ផ្តើម​មាន​ស្វាមី បើ​នៅ​លីវ​ក៏​គ្មាន​ន័យ​អ្វី​នោះដែរ​។ 

​    ​ស្ត្រី​ដែលមាន​ខ្សែ​រូប​ត្រី​លើ​បាតដៃ​អាច​ទទួលបាន​ជោគជ័យ​គ្រប់ជំពូក​ជាពិសេស​នៅពេល​និយាយ​ដល់​ការបើក​អាជីវកម្ម​រកស៊ី​ផ្សេងៗ ពួកគេ​រមែង​ជួបតែ​ដៃគូ​ជា​សេដ្ឋី​ស្រាប់ៗ ហើយ​ពួក​សេដ្ឋី​នោះ​តែងតែ​ជួយ​យឹតយោង​ស្ត្រី​ជំពូក​នេះ​ខ្លាំងណាស់​។ រឿង​ដែល​រឹតតែ​ពិសេស​គឺថា ប្រសិនបើ​រូប​ត្រី​នោះ​ជា​ត្រី​ហារ​មាត់ នោះ​លាភ​សំណាង​នឹង​គុណ​ជា​បី​ជា​បួន​បន្ថែមទៀត​ពីលើ​រូប​ត្រី​ធម្មតា ហើយ​ប្រាក់ចំណេញ​ពី​ការរកស៊ី​ក៏​នឹង​កើនឡើង​ទ្វេដង​លើ​អ្នកដទៃ​ផងដែរ​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់