adverise with khmeread 1

៣ គ្រឿងផ្សំ​នេះ​ជួយ​សម្អាត​កំហាក និង​ជាតិពុល​ចេញពី​សួត​យ៉ាង​ស្អាត​!

    ​ក្នុងករណី សួត​របស់​មនុស្ស​ពោរពេញ​ដោយ​កំហាក និង​ស្លេស នោះ​ហានិភ័យ​នៃ​ជំងឺ​សួត​គឺមាន​ខ្ពស់​ដោយ​ស្វ័យប្រវត្តិ​! 

​    ​ប្រសិនបើ​កំហាក​មាន​ពណ៌​ស្រអាប់ ឬ​ពណ៌​ស វា​ជាស​ញ្ញា​ធ្ងន់ធ្ងរ​មួយ​បង្ហាញ​អំពី​ការឆ្លង​មេរោគ​លើផ្លូវ​ដង្ហើម​ផ្នែក​ខាងលើ ឬ ស្ទះ​ទឹក​ស្លេស​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ​។ 

​    ​ប្រសិនបើ​កំហាក​ពណ៌​លឿង អាចជា​សញ្ញា​បង្ហាញ​អំពី​ការឆ្លង​មេរោគ​លើផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម ឬ ស្ទះ​ទឹក​ស្លេស​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ​។ សួត​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​ការសម្អាត​សួត​គួរតែ​ជា​រឿង​អាទិភាព​មួយ​របស់​លោកអ្នក​។ 

​    ​* គ្រឿងផ្សំ​ទាំង ៣ ខាងក្រោម​នេះ​អាចជួយ​សម្អាត​ស្លេស កំហាក និង​បាក់តេរី​និង​វីរុស​ផ្សេងៗ​ពី​សួត​យ៉ាង​ស្អាត​៖
​    ​- ស្លឹកត្រចៀក​ក្រាញ់​ស្ងួត ២ ស្លាបព្រា​កាហ្វេ​
​    ​- ទឹក​ក្តៅ ១ ១/២ នៃ​កែវ (​កែវ​ចំណុះ ២៥០ មិ​ល្លី​លីត្រ​)
​    ​- ទឹកឃ្មុំ ១ ទៅ ២ ស្លាបព្រា​កាហ្វេ (​អាចដាក់​ក៏បាន មិន​ដាក់​ក៏បាន​)

​    ​* របៀប​ធ្វើ​៖
​    ​ដាំទឹក​ឱ្យ​ពុះ បន្ទាប់មក​បង់​ស្លឹកត្រចៀក​ក្រាញ់​ស្ងួត​ចូល​ទឹក​ក្តៅ​នោះ រួច​ទុកចោល ១៥ នាទី​។ លោកអ្នក​អាចដាក់​ឬ​មិន​ដាក់​ទឹកឃ្មុំ​ក៏បាន​។ រួច​ពិសា​ទឹក​នេះ​ឱ្យអស់​ក្នុង​មួយថ្ងៃ និង​ផឹក​ឱ្យបាន​រាល់ថ្ងៃ ដើម្បី​សម្អាត​ស្លេស​និង​ជាតិពុល​ឱ្យអស់​ពី​សួត​។ 

​    ​* ចំណាំ​៖ ស្ត្រី​មាន​ផ្ទៃពោះ អ្នក​កំពុង​លេបថ្នាំ ឬ​អ្នកជំងឺ​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​ជាប្រចាំ គួរ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​សិន ចាំ​ទទួលទាន​។​

​    ​* សម្គាល់​៖ ប្រសិនបើ​លោកអ្នក​មិនចេះ​ផឹក​តែ​ស្លឹក​ត្រចៀកក្រាញ់​ទេ លោកអ្នក​អាចយ​កវា​មក​ហិត​តែ​ក្លឹ​ន​ក៏បាន ប៉ុន្តែ​ត្រូវ​ហិត​ចំហាយ​វា​ទាំង​នៅ​ក្តៅៗ និង​ហិត​ឱ្យបាន ៥ នាទី​។ ធ្វើបែបនេះ​រាល់ថ្ងៃ កំហាក និង​ជាតិពុល​នឹង​ចាប់ផ្តើម​អស់​បន្តិច​ម្តងៗ​ពី​សួត​របស់​លោកអ្នក​៕

adverise with khmeread
ប្រភព៖ forhealthylifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់