adverise with khmeread 1

ចេះ​រក​នឹកឃើញ ដុត​កាហ្វេ​នៅ​ទីធ្លា​ជុំវិញ​ផ្ទះ​! មូលហេតុ​ពិតជា​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ចំហ​មាត់​!

​    ​លោកអ្នក​ច្បាស់​ជា​ជួបប្រទះ​សឹង​រាល់ថ្ងៃ​ហើយ នៅពេល​ក្បាល​ព្រលប់​មិនទាន់ មិនដឹង​សត្វ​មូស​ចេញ​មកពីណា​នៅ​ទីធ្លា​ជុំវិញ​ផ្ទះ​។ មូស​រដូវ​នេះ​អាច​បង្ក​ជំងឺ​ជាច្រើន នេះ​មិន​រាប់បញ្ចូល​ជំងឺ​ហ្ស៊ី​កា ដែល​កំពុង​រីក​រាលដាល​នៅ​ទ្វីបអាមេរិក​ផង​ទេ​។ 

​    ​លោកអ្នក​អាច​ប្រើ​ថ្នាំ​មូស​បាញ់សម្លាប់​មូស​បាន តែ​នៅ​ទីធ្លា​ខាងក្រៅ ថ្នាំ​មូស​មិនមាន​ប្រសិទ្ធភាព​យូរ​នោះទេ​។ ថ្ងៃនេះ​លោកអ្នក​នឹង​បានដឹង​អំពី​ដំណោះស្រាយ​មួយ​នេះ​។ 

​    ​ការសិក្សា​ជាច្រើន​បង្ហាញថា កាហ្វេ (​គ្រាប់​កាហ្វេ​ស្ងួត​កិន​ហើយ​) ជា​របស់​បណ្តេញ​មូស​យ៉ាង​ពូកែ និង​ថែមទាំង​អាច​បណ្តេញ​សត្វល្អិត​ជាច្រើន​ទៀត​ដូចជា ឱ​ម៉ា​ល់ និង​ឃ្មុំ​។ 

​    ​ក្លិន​កាហ្វេ​ដុត​ជា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​ការពារ​ខ្លួន​អ្នក​ពីស​ត្វ​មូស​។ 

​    ​* តើ​ប្រើ​កាហ្វេ​បណ្តេញ​មូស​យ៉ាងដូចម្តេច​?

​    ​ត្រូវ​ប្រើ​កាហ្វេ​ស្រស់ ឬ​គ្រាប់​កាហ្វេ​ស្ងួត​កិន​ហើយ​។ ដាក់​កូនចាន​នៅក្នុង​សួនច្បារ រួច​យក​ក្រដាស​អា​លុយ​មី​ញ៉ូ​ទ្រាប់​ពីលើ​ចាន ហើយ​ចាក់​កាហ្វេ​ពីលើ​។ ដុត​វា​ចោល​ក្នុង​សួន វា​នឹង​ជួយ​បណ្តេញ​មូស​ចេញ​ឆ្ងាយ​ពី​ផ្ទះ​របស់លោក​អ្នក​មិន​ដល់​មួយ​នាទី​នោះឡើយ ហើយ​កូនៗ​ក្នុងផ្ទះ​របស់លោក​អ្នក​ក៏​នឹងមាន​សុវត្ថិភាព​ពី​សត្វ​ចង្រៃ​ទាំងអស់​នេះដែរ​៕

 

adverise with khmeread
ប្រភព៖ healthierwayoflife

អ្នកនឹងចូលចិត្ត

មតិយោបល់