adverise with khmeread 1

ផ្លុំ​មេដៃ រឿងនេះ​នឹង​កើតឡើង​ចំពោះ​រាងកាយ​របស់​អ្នក​! លោកអ្នក​ច្បាស់​ជា​សាក​ភ្លាម​បន្ទាប់ពី​អាន​ចប់​

    ​នេះ​អាច​ចាត់ទុកជា​បាតុភូត​ដ៏​អស្ចារ្យ​មិន​នឹកស្មាន​ដល់​នោះឡើយ ដែល​សរីរាង្គ​ខាងក្នុង​របស់​យើង​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​ជាមួយ​ផ្នែក​ខ្លះ​នៃ​រាងកាយ​ខាងក្រៅ​។ ជាការ​ពិត ក្បួន​វេជ្ជសាស្ត្រ​បុរាណ​ចិន​គឺ​ផ្អែកលើ​ចំណុច​ត្រូវ​ចុច​លើ​រាងកាយ​ដ៏​សម្ងាត់​ជាច្រើន​កន្លែង ដែលមាន​សមត្ថភាព​បំបាត់​ការឈឺចាប់​នៅ​កន្លែង​ជាច្រើន​ក្នុង​រាងកាយ​។ 

​    ​ដោយឡែក​ចំណុច​មួយ​នៅលើ​មេដៃ (​បាត​មេដៃ​) ត្រូវបាន​ចិន​ទទួលស្គាល់ថា​ជា​ចំណុច​ជួយ​បំបាត់​អាកា​រៈ​មួយចំនួន​នៅក្នុង​រាងកាយ​។ ជាក់ស្តែង ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​បេះដូង​លោត​ញាប់ និង​មាន​បញ្ហា​សរសៃប្រសាទ លោកអ្នក​គ្រាន់តែ​ផ្លុំ​មេដៃ (​ស្តាំ​ឬ​ឆ្វេង​ក៏បាន​)​វា​នឹង​ជួយ​សម្រួល​ចង្វាក់បេះដូង​ឱ្យ​លោត​ធម្មតា​វិញ និង​គ្រប់គ្រង​សរសៃប្រសាទ​ឱ្យ​ស្ថិតក្នុង​សភាព​ប្រក្រតី​ឡើងវិញ​។ មូលហេតុ​ដែល​វា​អាចជួយ​បញ្ហា​ទាំងនេះ​បាន​គឺ​ដោយសារ​ការ​ផ្លុំ​មេដៃ​ដូចជា​ការបញ្ជូន​សញ្ញា​ប្រាប់​ទៅ​ខួរក្បាល​ថា​បេះដូង​លែងមាន​គ្រោះថ្នាក់​ហើយៗ​បេះដូង​ក៏​ចាប់ផ្តើម​ស្ងប់​ជាធម្មតា​ឡើងវិញ​ផងដែរ​៕

adverise with khmeread
ប្រភព៖ sun-gazing

អ្នកនឹងចូលចិត្ត

មតិយោបល់