adverise with khmeread 18509

សំណង់​អគារ​ល្អ​បំផុត​របស់​ពិភពលោក​ទាំង ១៧ យោងតាម​អ្នកជំនាញ​ស្ថាបត្យកម្ម​

    ​អគារ​ល្អ​ដាច់​គេ​ទាំងអស់នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​ភ្ជាប់​ជាមួយ​មុខងារ​ប្រើប្រាស់​ដ៏​ល្អឥតខ្ចោះ ព្រមទាំង​សម្រស់​គួរឱ្យ​ទាក់ភ្នែក​។ វេ​ប​សាយ Architizer ថ្មីៗ​នេះ​មាន​កិ​ត្ត​យស​បង្ហាញ​នូវ​អគារ​ថ្មីៗ​លំដាប់​កំពូល​ក្នុង​ពិភពលោក ដែល​ទទួលបាន​រង្វាន់​ប្រចាំឆ្នាំ​ជាមួយនឹង​និទ្ទេស A+ ។​

​    ​មនុស្ស​រាប់ពាន់នាក់​ចូលរួម​បោះឆ្នោត ហើយ​អគារ​ដែល​ឈ្នះ​ត្រូវបាន​ជ្រើសរើស​ដោយ​គណៈ​វិនិច្ឆ័យ​យ៉ាង​សុ​ក្រិត​។​

​    ​១. ផ្ទះរថ​យន្ត បង្កើត​ក្នុង​ទីក្រុង​ឡុង​ដ៍​ដោយ​ស្ថាបត្យករ​លោក Tim Greatrex​។​

​    ​២. កន្លែង​អង្គុយ​កម្សាន្ត​ជាមួយនឹង​ជញ្ជាំង​ចេះ​ប្ដូរ​រូប​និង​បន្ទប់សម្ងាត់​មួយ ដោយ​ក្រុម​ស្ថាបត្យករ Architecture Workshop PC​។​

​    ​៣. រមណីយដ្ឋាន​កោះ Manshausen ជា​សណ្ឋាគារ​មួយ​ក្នុង​ច្រាំង​សមុទ្រ Steigen Archipelago ភាគ​ខាងជើង​ប្រទេស​ន័​រវេ​ស ដោយ​ក្រុម​ស្ថាបត្យករ Stinessen Arkitektur AS​។​

​    ​៤. សាលា​ស្ថាបត្យកម្ម​ថ្មី​នៅ​សាកលវិទ្យាល័យ Royal Institute of Technology ក្នុង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត​ដោយ​ក្រុម​ស្ថាបត្យករ Tham & Videgard Arkitekter​។​

​    ​៥. កន្លែង​ស្ប៉ា Naman Retreat Pure Spa ក្នុង​ខេត្ត Danang ប្រទេស​វៀតណាម​ដោយ​ក្រុម​ស្ថាបត្យករ MIA Design Studio​។​

​    ​៦. អគារ Crematorium Hofheide ជាទី​លាន​ថ្វាយ​ព្រះ​ភ្លើង​ក្នុង​ទីក្រុង Holsbeek ប្រទេស​ប៊ែ​ល​ហ្ស៉ិ​ក ដោយ​ក្រុម​ស្ថាបត្យករ RCR Arquitectes និង Coussee & Goris Architecten​។​

​    ​៧. ផ្ទះ​ឯកជន Greja House ក្នុងប្រទេស​សិង្ហ​បុរី ដោយ​ក្រុម​ស្ថាបត្យករ Park + Associates Pte Ltd​។​

​    ​៨. Mirrors ជា​ភោជនីយដ្ឋាន​មួយ​ក្នុង​ខេត្ត Gifu ប្រទេស​ជប៉ុន ដោយ​ក្រុម​ស្ថាបត្យករ Bandesign, Ltd​។​

​    ​៩. Jerry House ផ្ទះ​វិស្សមកាល​មួយ​នៅ​ឆ្នេរសមុទ្រ Cha Am ប្រទេស​ថៃ ដោយ​ក្រុម​ស្ថាបត្យករ Onion​។​

​    ​១០. សា​លាម​តេ្ត​យ្យ Hanazono Kindergarten and Nursery ជា​សាលា​មួយ​ក្នុង​ទីក្រុង Miyakojima ប្រទេស​ជប៉ុន ដោយ​ក្រុម​ស្ថាបត្យករ HIBINOSEKKEI + Youji no Shiro​។​

​    ​១១. គំរូ​លំនៅដ្ឋាន Golden Ratio ក្នុង​ទីក្រុង Ghent ប្រទេស​ប៊ែ​ល​ហ្សិ​ក ដោយ​ក្រុម​ស្ថាបត្យករ Govaert & Vanhoutte Architects​។​

​    ​១២. ការិយាល័យ Termeh ក្នុង​ទីក្រុង Hamadan ប្រទេស​អ៊ឺ​រ៉ង់ ដោយ​ក្រុម​ស្ថាបត្យករ Farshad Mehdizadeh + Ahmad Bathaei ។​

​    ​១៣. រោងចក្រ Valdemonjas Winery ក្នុង​តំបន់ Ribera de Duero ប្រទេស​អេ​ស្ប៉ា​ញ ដោយ​ក្រុម​ស្ថាបត្យករ Agag + Paredes​។​

​    ​១៤. អា​ផាត​មិន The Great Wall of Wa ក្នុង​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី ដោយ​ក្រុម​ស្ថាបត្យករ Luigi Rosselli Architects​។​

​    ​១៥. គំរូ​សណ្ឋាគារ Zulal Destination Spa + Resort ក្នុងប្រទេស​កាតា ដោយ​ក្រុម​ស្ថាបត្យករ Oppenheim Architechture​។​

​    ​១៦. សារមន្ទីរ Biesbosch Museum Island ក្នុង​ទីក្រុង Werkendam ប្រទេស​ហូ​ឡង់ ដោយ​ក្រុម​ស្ថាបត្យករ Studio Marco Vermeulen ។​

​    ​១៧. ផ្ទះ​ឯកជន​តូច​មួយ Colorado Outward Bound School Micro Cabins ក្នុង Leadville ទីក្រុង Colorado ប្រទេស​អាមេរិក​៕

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់