adverise with khmeread 1

ប្តី​សារភាពថា​ដេក​ជាមួយ​ប្អូនស្រី​របស់​ប្រពន្ធ​រួច​នាំ​នាង​រត់ចោល​ប្រពន្ធ​! ប្រតិកម្ម​របស់​ប្រពន្ធ​តប​វិញ​ធ្វើឱ្យ​ប្តី​ចុក​ឈាម​

​    ​ការបែកបាក់​គឺជា​រឿង​ដ៏​គួរឱ្យ​អាម៉ាស់​ហើយ​ការ​លែងលះគ្នា​រិត​តែ​ជា​រឿង​ដ៏​អាក្រក់​ថែមទៀត​។ នៅពេលដែល​បុរស​ម្នាក់នេះ​ចាក​ចេញពី​ប្រពន្ធ​របស់គាត់​ដើម្បី​រួមរស់​ជាមួយ​ប្អូនស្រី​របស់​នាង រូបគេ​បាន​សរសេរ​សំបុត្រ​ដ៏​អាក្រក់​ក្រៃលែង​មួយ​នេះ ដែល​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​អាណិត​អតីត​ប្រពន្ធ​របស់​បុរស​កំហូច​រូបនេះ​ជាខ្លាំង​។ ខាងក្រោម​នេះ​ជា​អ្វីដែល​ប្តី​ម្នាក់នេះ​បាន​សរសេរ​៖

​    ​ជូន​ប្រពន្ធ​សម្លាញ់​! 

​    ​បង​សរសេរ​សំបុត្រ​មួយ​នេះ​ដើម្បី​ប្រាប់​អូន​ថា បង​នឹង​ចាក​ចេញពី​អូន​ជា​រៀងរហូត​។ បង​ធ្លាប់ជា​ប្តី​ល្អ​រយៈពេល ៧ ឆ្នាំ​មកនេះ​ហើយ​បង​គ្មានអ្វី​ដើម្បី​និយាយ​អំពី​រឿងនេះ​ទេ​។ នាពេល ២ សប្តាហ៍​ចុងក្រោយ​នេះ​មានរឿង​ដ៏​ពិបាក​ជាច្រើន​បានកើត​ឡើង​។ មេ​របស់​អូន​បាន​តេ​មក​បង​ថា អូន​បាន​លាឈប់​ពី​ការងារ​នៅថ្ងៃនេះ​។ ការលាឈប់​ការងារ​នេះហើយ​ជា​មូលហេតុ​ដែល​បង​ត្រូវ​ចាក​ចេញពី​អូន​។ កាលពី​សប្តាហ៍​មុន អូន​បានមក​ផ្ទះ​ទាំង​មិន​សម្គាល់​ឃើញ បង​បាន​កាត់សក់​ថ្មី ចម្អិនម្ហូប​ដែល​អូន​ចូលចិត្ត​និង​សម្លៀកបំពាក់​ឈុត​ថ្មី​ដែល​អូន​ស្រឡាញ់​។ អូន​បាន​ញ៉ាំ​អាហារ​តែ ២ នាទី​ហើយ​ចូលដេក​តែម្តង​បន្ទាប់ពី​បាន​មើល​ចប់​កម្មវិធី​ទូរទស្សន៍​ដែល​អូន​ចូលចិត្ត​។ អូន​មិនបាន​ប្រាប់​បង​ថា អូន​ស្រឡាញ់​បង​តទៅទៀត​នោះទេ​។ អូន​មិន​ចង់​រួមភេទ​ឬក៏​ចង់​ធ្វើ​អ្វីដែល​ប្តី​ប្រពន្ធ​គួរ​ធ្វើ​។ មិន​ថា​អូន​ផិតក្បត់ ឬ ព្រងើយកន្តើយ​នឹង​បង ក៏​បង​មិន​ប្រកាន់​ដែរ​។ 
     ​កុំ​ព្យាយាមរ​កបង​។ ប្អូនស្រី​របស់​អូន​និង​បង​នឹង​ចាក​ចេញទៅ​រស់នៅ​រដ្ឋ West Virginia ជាមួយគ្នា​។ សោយសុខ​ជីវិត​របស់​អូន​ចុះ​! 

***​ពី​អតីត​ប្តី​របស់​អូន​!

----------------------------------------------------------------------

​    ​ប៉ុន្តែ​បុរស​ជា​ប្តី​មិនដឹងថា ប្រពន្ធ​របស់គាត់​ធ្វើបែបនេះ​គឺ​គ្រាន់តែ​ចង់​ពញ្ញាក់​អារម្មណ៍​របស់គាត់​នោះទេ​! នាង​បាន​ផ្ញើ​សំបុត្រ​ទៅ​ប្តី​ជាមួយ​ការឆ្លើយតប​ដ៏​គួរឱ្យ​ភ្ញាក់​ផ្អើ​ម​មួយ​នេះ​។​

​    ​ជូន​អតីត​ប្តី​សម្លាញ់​!

​    ​គ្មាន​អ្វីដែល​ធ្វើឱ្យ​អូន​សប្បាយចិត្ត​ជាង​ទទួលបាន​សំបុត្ររ​បស់បង​នោះទេ​។ វា​ជា​ការពិត​ដែល​បង​និង​អូន​បានរស់នៅ​ជាមួយគ្នា​អស់​រយៈពេល ៧ ឆ្នាំ​! ទោះយ៉ាងណា​ប្តី​ដ៏​ល្អ​ម្នាក់​បានប្រែក្លាយ​ខុសប្លែក​ពី​អ្វីដែល​ធ្លាប់មាន​ពីមុន​។ អូន​មើល​កម្មវិធី​ទូរទស្សន៍​ច្រើន ព្រោះ​កម្មវិធី​ទាំងនោះ​អាច​យក​ការ​រអ៊ូ​ដូច​កូនក្មេងរ​បស់បង​ចេញពី​ខួរក្បាល​របស់​អូន​។ យ៉ាប់​មែន​ធ្វើបែបនេះ​ហើយ​នៅតែ​មិនបាន​ប្រសិទ្ធភាព​ទៀត​។ អូន​ពិតជា​បាន​សម្គាល់ថា​បង​បាន​កាត់សក់​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​រឿង​ដំបូង​បំផុត​ដែល​អូន​នឹកឃើញ​មុនគេ​នោះ​គឺ "​បង​ធ្វើ​ច​រិ​ក​ដូច​ក្មេងស្រី​អ៊ីចឹង​"​។ ដោយសារ​ម្តាយ​អូន​ចិញ្ចឹម​និង​ប្រដៅ​អូន​ថា កុំ​និយាយ​អ្វី​ឱ្យសោះ ប្រសិនបើ​កូន​មិនអាច​និយាយ​ពាក្យ​ល្អ​ចេញមក​កើត ដូច្នេះ​អូន​ក៏​សុខចិត្ត​មិន​តបរ​កបង​នោះទេ​។ ហើយ​នៅពេល​បង​ចម្អិន​អាហារ​ដែល​អូន​ចិត្ត បង​ច្បាស់​ជា​ច្រឡំ​អូន​និង​ប្អូនស្រី​របស់​អូន​ហើយ ព្រោះ​អូន​ឈប់​ញ៉ាំ​សាច់ជ្រូក ៧ ឆ្នាំ​ហើយ​។​

​    ​ហើយ​និយាយ​អំពី​ខោ​ក្នុង​ថ្មី​មួយឈុត​នោះ អូន​បាន​ងាក​មុខ​ចេញពី​បង​ព្រោះ​ផ្លាក​តម្លៃ ៤៩,៩៩ ដុល្លារ​នៅជាប់​លើ​ខោ​នៅឡើយ ហើយ​អូន​បាន​បន់ស្រន់​ថា​វា​គ្រាន់តែ​ជា​រឿង​ចៃដន្យ​ដែល​ប្អូនស្រី​របស់​អូន​បាន​ខ្ចីលុយ ៥០ ដុល្លារ​ពី​អូន​នៅ​ព្រឹក​នោះ​។ ធ្វើបែបនេះ​ទើប​អូន​នឹង​នៅតែ​ស្រឡាញ់​បង​និង​មាន​អារម្មណ៍​ថា​យើង​អាច​ដោះស្រាយ​បញ្ហា​យល់ច្រឡំ​នេះ​បាន​។ ដូច្នេះ​នៅពេលដែល​អូន​ឈ្នះ​រង្វាន់​ឆ្នោត​ឡូតូ ចំនួន ១០ លាន​ដុល្លារ អូន​ឈប់​ពី​ការងារ​និង​បាន​ទិញ​សំបុត្រ​ចំនួន ២ សម្រាប់​ពួកយើង​ដើម្បី​ទៅ​កម្សាន្ត​នៅ​ប្រទេស​ចា​ម៉ៃ​កា ប៉ុន្តែ​នៅពេលដែល​អូន​មកដល់​ផ្ទះ​បង​បាន​ចាក​ចេញទៅ​បាត់​។ អ្វីៗ​កើតឡើង​ដោយមាន​ហេតុផល​របស់​វា​! ដូច្នេះ​អូន​សង្ឃឹមថា បង​នឹង​ពេញចិត្ត​នឹង​ជីវិត​ដែល​បង​ចង់បាន​។ មេធាវី​របស់​អូន​បាន​និយាយថា សំបុត្រ​ដែល​បង​បាន​សរសេរ​នេះ​បាន​ធានាថា បង​នឹង​មិនបាន​សូម្បី​តែមួយ​សេន​ពី​អូន ដូច្នេះ​រក្សា​ខ្លួនឯង​ឱ្យបាន​ល្អ​ផង​ចុះ​។​

​    ​ហត្ថលេខា អតីត​ប្រពន្ធ​សម្លាញ់​! សេដ្ឋី​មេម៉ាយ​!

​    ​ចុងក្រោយ មានតែ​សេចក្តី​ស្មោះ​ប៉ុណ្ណោះ ទើប​ទទួលបាន​មកវិញ​នូវ​សេចក្តី​ស្មោះ​។ ទោះ​អ្នក​បង្ហាញ​រូបរាង​ស្អាតស្អំ​ខាងក្រៅ​យ៉ាងណា ក៏​មិនអាច​លាក់​ជិត​ទង្វើ​ស្មោគគ្រោក​របស់​អ្នក​បានដែរ​៕

adverise with khmeread
ប្រភព៖ healthiswealthofheart

អ្នកនឹងចូលចិត្ត

មតិយោបល់