adverise with khmeread 34cd8a3e00000578 0 image a 8 1464724047152

ទូរស័ព្ទ Android កុំ​ឃើញ​អ៊ីចឹង តែ​តម្លៃ​របស់​វា​ថ្លៃ​គឺ ១៦.០០០ ដុល្លារ​

    ​វា​គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដើរ​ដោយ Android ដំបូង​គេ​របស់​ពិភពលោក ដែលមាន​តម្លៃ ១៦.០០០ ដុល្លារ​។​

​    ​ស្មា​ត​ហ្វូ​ន​ឈ្មោះ Solarin មាន​មុខងារ​សុវត្ថិភាព​ដ៏​ពិសេស​ទើបនឹង​ថ្មីៗ​ចុងក្រោយ​នេះ ហើយ​តួខ្លួន​របស់​វា​បង្កើតឡើង​ដោយ​ក្រុម​អ្នក​រចនា​ម៉ូត​នាឡិកាដៃ​។​

​    ​វា​ផ្ដល់នូវ​ប្រព័ន្ធ​សុវត្ថិភាព​ចុងក្រោយ​ពិសេស​ជាមួយនឹង​ប៊ូ​តុង​នៅក្រោយ​ខ្នង​របស់​វា ដែល​អនុញ្ញាតឱ្យ​អ្នក​ប្រើ​ធ្វើ​ទំនាក់ទំនង​គ្នា​ដោយ​សុវត្ថិភាព​។​

​    ​ទូរស័ព្ទ​នេះ​មាន​ទំហំ​គ្រឿង​ដូចជា ប្រើ​នូវ CPU ប្រភេទ Qualcomm Snapdragon 810, កាមេរ៉ា​ទំហំ ២៣,៨ មេ​ហ្គា​ភិ​ច​សែ​ល​, មុខងារ Laser Autofocus និង​មាន Flash ចំនួន​បួន​, មាន Flash នៅ​កាមេរ៉ា​ខាងមុខ​, ទំហំ​អេក្រង់ ៥,៥ IPS LED 2k Resolution, មាន​ស្កែ​ន​ម្រាមដៃ និង​ប៊ូ​តុង​សុវត្ថិភាព​។​

​    ​លក្ខណៈពិសេស​ជាច្រើន​ទៀត​មានដូចជា តួ​ជា​សមាសធាតុ​លោហៈ​ម៉ា​ទ្រី​ស​, ការបញ្ចូល​បន្ទះ​ទី​តានី​ញ៉ូ​ម​សម្រាប់​កម្លាំង​រចនាសម្ព័ន្ធ​, ប្រើ​កញ្ចក់​ប្រភេទ Gorilla Glass 4 និង​ផ្ទៃ​ខាងក្រោយ​ផលិត​ពី​ស្បែក​សុទ្ធ​។​

​    ​ទូរស័ព្ទ​នេះ​ចំណាយពេល ២ ឆ្នាំ​ក្នុងការ​បង្កើតបាន នៅក្នុង​ពីរ​ប្រទេស​គឺ​ស៊ុយអែត និង​អ៊ីស្រាអែល​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់