9aa301e0 4c7a 4207 8074 ab116a3b11cd

ទាយ​មើល! ប៉ូលិស​ឃាត់​ក្មេងស្ទាវ​២​នាក់​រឿង​អី​?

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌទួលគោក​សហ​ការ​ជាមួយ​កម្លាំង​អន្តរាគមន៍​របស់​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​២​ និង​១៥​នាទី​យប់​ឈានចូល​ថ្ងៃទី​០៥​ មិថុនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​រោងចក្រ​ឆ្នាំង​ផ្លូវ​រថភ្លើង​ ក្រុម​១០១ ​ភូមិ​២១ ​សង្កាត់​បឹងកក់​២​ ខណ្ឌទួលគោក​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​គឺ​១-​ឈ្មោះ​ កុល ប្រុស ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ មុខរបរ​ជាងកាត់ដេរ​ស្នា​ក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ និង​២-​ឈ្មោះ​ ចាយ សីហា ​ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​មុ ខរបរ​និង​ស្នាក់​ជាមួយគ្នា​។​

    ប៉ូលិស​បន្តថា បន្ទាប់ពី​មានការ​សង្ស័យ ប៉ូលិស​ហៅ​ត្រួតពិនិត្យ​រកឃើញ​មាន​គ្រឿងញៀន​ប្រភេទ​ក្រាម​ស​ថ្លា​មួយកញ្ចប់​តូច​នៅជាប់​ខ្លួន​ដែល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​មានបំណង​យកទៅ​ប្រើប្រាស់​ និង​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច​ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ​ 1FN-0381 ព្រមទាំង​ទូរស័ព្ទ​អិន​ចុច​ពិល​២​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់