adverise with khmeread Feature image

កាលពី ១០១ ឆ្នាំមុន​ទាហាន​អឺរ៉ុប​ផ្អាក​បាញ់​គ្នា​ងាក​មក​ប្តូរ​កាដូ​គ្នា​នៅ​ថ្ងៃបុណ្យ​ណូអែល​ក្នុង​សង្គ្រាមលោកលើកទី​១ (វីដេអូខាងក្នុង)

    ​ក្រោយ​ផុត​ពាក់​កណ្តាលយប់​ឆ្លង​ចូល​ព្រឹក​ថ្ងៃបុណ្យ​គ្រឹ​ស្ត​ស្មាស​ឬ​បុណ្យ​ណូអែល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​១៩១៤ ទាហាន​អាល្លឺម៉ង់​ដែល​ចូលរួម​ក្នុង​សង្គ្រាមលោកលើកទី​១ បាន​បញ្ឈប់​ការបាញ់​កាំភ្លើង​ធម្មតា និង​កាំភ្លើង​ធំ​របស់ខ្លួន រួច​ចាប់ផ្តើម​ច្រៀង​បទ​គ្រឹ​ស្ត​ស្មាស​។ នៅតាម​ចំណុច​ខ្សែត្រៀម​ជួរមុខ​នៃ​អឺរ៉ុប​ខាងកើត​និង​ខាងលិច ទាហាន​រុស្ស៊ី បារាំង និង អង់គ្លេស ថែមទាំង​បាននាំគ្នា​ផ្លុំត្រែ​ជាមួយ​ក្រុម​ជាមួយ​ទាហាន​សត្រូវ "​អាល្លឺម៉ង់​" យ៉ាង​សប្បាយរីករាយ​ជាមួយគ្នា​ទៀតផង​។​

​     នៅ​ព្រឹក​ព្រហាមស្រាងៗ ទាហាន​អាល្លឺម៉ង់​ជាច្រើន​បាន​ងើប​ចេញពី​ត្រង់​សេ​របស់ខ្លួន និង សំដៅ​មករក​ខ្សែត្រៀម​របស់​កងទ័ព​ស​ម្ព័​ន្ធ​មិត្ត​លោកខាងលិច​ដោយ​ឆ្លងកាត់​តំបន់​គ្មាន​យោធា​ហើយ​ស្រែកថា "​រីករាយ​បុណ្យ​គ្រឹ​ស្ត​ស្មាស​" ជា​ភាសា​ដើម​របស់​សត្រូវ​ពួកគេ​។ ដំបូង ទាហាន​សម្ព័ន្ធមិត្ត​ស្មានតែ​ជា​ល្បិច ប៉ុន្តែ​ឃើញ​ទាហាន​អាល្លឺម៉ង់​មិន​ប្រដាប់អាវុធ​លោត​ចេញពី​លេណដ្ឋាន​របស់ខ្លួន និង​មក​ចាប់ដៃ​ជាមួយ​ទាហាន​សត្រូវ ក៏​លែងមាន​ការភ័ន្តច្រឡំ រួច​ស្វាគមន៍​ត្រឡប់​ទៅ​ពួកគេ​វិញ​ទៀតផង​។ ទាហាន​ទាំងសងខាង​បាន​ដោះដូរ​កាដូ​គ្នា​ជា​បារី នំ​សូកូឡា ហើយ​ច្រៀង​បទ​គ្រឹ​ស្ត​ស្មាស និង​បទ​ចម្រៀង​ដទៃទៀត​យ៉ាង​សប្បាយ​។ លើសពីនេះ​ទៀត ទាំង​ទាហាន​អាល្លឺម៉ង់ និង​ទាហាន​សម្ព័ន្ធមិត្ត​បាន​លេង​កីឡាបាល់ទាត់ ដែលជា​កីឡា​ពេញនិយម​ជាមួយគ្នា​ផងដែរ​។​

​    ​បទ​ឈប់​បាញ់​ឈ្មោះថា "​បទ​ឈប់​បាញ់​ក្នុង​បុណ្យ​ណូអែល​ឆ្នាំ ១៩១៤" បានធ្វើ​ឡើង​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ផ្ទុះ​សង្គ្រាមលោកលើកទី​១​ក្នុង​តំបន់​អឺរ៉ុប ហើយ​វា​ជា​គំរូ​នៃ​ការបង្ហាញ​ការគួរសម​ដ៏​មិនគួរ​ឲ្យ​ជាង​មួយ​រវាង​សត្រូវ​និង​សត្រូវ​ក្នុងសម័យ​សង្គ្រាម​។ ក្នុង​ឆ្នាំ ១៩១៥ ជម្លោះ​ដ៏​បង្ហូរឈាម​នៃ​សង្គ្រាមលោកលើកទី​១ ក៏បាន​ធ្វើ​ឲ្យ​ផ្ទុះឡើង​នូវ​បច្ចេកវិទ្យា​ចម្រុះ​ទាំង​អំបាលម៉ាន​ចេញពី​គូសត្រូវ​រៀងៗ​ខ្លួន​ផងដែរ ហើយ​បទ​ឈប់​បាញ់​ក្នុង​បុណ្យ​ណូអែល​គឺជា​រឿង​មួយ​ដែល​គេ​មិនដែល​នឹកស្មាន​ដល់​នោះឡើយ​៕

ទាហាន​អាល្លឺម៉ង់ និង​ទាហាន​សម្ព័ន្ធមិត្ត​ដោះដូរ​បារី និង​នំ​គ្នា​ទៅវិញ​ទៅ​ម​នៅ​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំ ១៩១៤

ទាហាន​ក្នុង​សង្គ្រាមលោកលើកទី​១ ផ្អាក​បាញ់​គ្នា ដោយ​ងាក​មក​ទាត់​បាល់​ជា​លក្ខណៈ​មិត្តភាព

 

adverise with khmeread

មតិយោបល់