adverise with khmeread 71468003 89b1 4534 bd2e 25f7255c31e6

ស្លាប់​២​នាក់​ និង​របួស​៧​នាក់​ដោយសារ​ក្រឡាប់​រថយន្ត​

    កោះកុង ៖ រថយន្ត​ដឹក​ដែក​យកទៅ​រៀបចំ​រោង​តាំងពិព័រណ៍​នៅ​ខេត្តកោះកុង​មួយគ្រឿង បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​ពេល​ចុះ​ចំណោត​អន្ទង់អាំង ស្ថិតនៅ​ចំណុច​គីឡូម៉ែត្រ​លេខ ៦១-៦២ ក្នុងភូមិ​សីមា ឃុំ​អណ្តូងទឹក ស្រុក​បទុម​សាគរ បណ្តាលឱ្យ​មនុស្ស​នៅលើ​រថយន្ត ២​នាក់​ស្លាប់ និង ៧​នាក់​ទៀត រងរបួសធ្ងន់​-​ស្រាល​នៅ​រសៀល​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦​។​

    មន្ត្រីប៉ូលិស​ចរាចរណ៍ ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បានឱ្យដឹងថា នៅពេល​កំពុងបើក​ចុះ​ចំណោត ស្រាប់តែ​រថយន្ត​ដាក់​លេខ​មិន​ចូល ធ្វើ​រថយន្ត​ដឹង​ធ្ងន់​ហើយ​ល្បឿន​រថយន្ត​ចុះ​កាន់តែ​លឿន ហើយ​ទាញ​ចង្កូត​ក្រឡាប់​តែម្តង​។​

    មន្ត្រីប៉ូលិស​បន្តថា ក្នុង​រថយន្ត​នេះ មាន​មនុស្ស​ជិះ​ពីលើ ៩ ​នាក់ ក្នុងនោះ ២​ នាក់​បាន​ស្លាប់ ៣ ​នាក់ របួសធ្ងន់ និង ៤​ នាក់​ទៀត​រងរបួស​ស្រាល​។ រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើនេះ ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​តាកែវ 3A-2052​។​

    ទោះជា​យ៉ាងណា​ក្រោយ​កើតហេតុ​ភ្លាមៗ  អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ រីឯ​អ្នកទទួល​មរណភាព ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក និងទាក់ទង​ទៅ​ក្រុមគ្រួសារ ដើម្បី​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់