adverise with khmeread 56d243af 2320 4dae b7f5 420b0646fe96

ខ្លួន​ជា​និស្សិត​ឆក់យក​កាបូប​ពី​នារី​ម្នា​ក់ជាប់​ខ្នោះ​ប៉េអឹម

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច​នៅ​ចំណុច​ផ្លូវ​៩៥ កែង​៤៣៦ សង្កាត់​បឹងត្របែក ខណ្ឌ​ចំកា​មន បន្ទាប់ពី​បានធ្វើ​សកម្មភាព នៅវេលា​ម៉ោង​៤​ និង​២០​នាទី​ល្ងាច​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦​នេះ ចំណុច​មុខក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម​និង​សំណង់ ផ្លូវ​ព្រះ​​មុនី​វង្ស សង្កាត់​បឹងត្របែក ខណ្ឌ​ចំកា​មន។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា  ជនរងគ្រោះ​ឈ្មោះ អ៊ឹ​ម ស្រីមុំ ភេទ​ស្រី អាយុ២៩​ឆ្នាំ មន្ត្រីរាជការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹងត្របែក ខណ្ឌ​ខំ​កា​មន រងរបួស​ដៃ​និង​ជើង និង​មិនមាន​បាត់បង​អ្វី​ទេ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ទេព ឧ​ត្ត​ម​បណ្ឌិត ភេទ​ប្រុស អាយុ២៤​ឆ្នាំ និស្សិត​ឆ្នាំ​ទី​២ ស្នាក់​នៅផ្ទះ​លេខ​៤១Eoz សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ជិះ​ម៉ូតូ​ធំ ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ 1BP-0960។​

    មន្ត្រី​អាវុធហត្ថ​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដើរ​ចេញពី​ផ្សារ​បឹងត្របែក​ម្នាក់ឯង​ក្នុង​បំណង​ត្រឡប់ទៅផ្ទះ​វិញ។ ពេលមកដល់​ចំនុច​ផ្លូវ​៤៣៦ ​កែង​៩៥ ក៏មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​ម្នាក់ឯង​មកពី​ក្រោយ​រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនរងគ្រោះ​រួច​ជិះ​គេចខ្លួន​មកដល់​ចំណុច​មុខក្រសួង​ដែនដី​និង​សំណង់ ក៏​វាក់​អើ​និង​រថយន្ត​បណ្តាលឱ្យ​ដួល​ម៉ូតូ​។​

    បន្ទាប់មក​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ស្រែកថា​"​ចោរៗ "​ទើប​កម្លាំង​ជំនាញ​សស៊ី​វីល​អាវុធហត្ថ​ខណ្ឌ​នៅក្បែរនោះ​បានមក​អន្តរាគមន៍​ឃាត់ខ្លួន​ជនល្មើស​ និង​ដកហូត​កាបូប​របស់​ជនរងគ្រោះ​ដែល​វា​បោះចោល​នៅក្បែរនោះ​ត្រឡប់មកវិញ។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ឃាត់​នៅ​ខណ្ឌ ចំណែក​កាបូប​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ រួច​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់