adverise with khmeread A564baee 8d35 4b34 8d7e 98cf468b6f98

ឆ្កឹះ​សោ​លួច​ម៉ូតូ​បាន​ហើយ​,​ រត់​មិន​រួច​ជាប់​ខ្នោះ​ប៉េអឹម​

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​នៅ​ថ្ងៃទី​០៥​មិថុនា​ឆ្នាំ​២០១៦។

    មន្ត្រី​អាវុ​ធ​ហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឌុ​ច  ម៉ុង​ចិន្ដា​ អាយុ​២៨​ឆ្នាំ មុខរបរកម្មករសំណង់ ពាក់ព័ន្ធ​ករណី ឆ្កឹះ​សោ​លួច​ម៉ុ​តូ មួយគ្រឿង ម៉ាក​ cup ​ពណ៌​ទឹកសមុទ្រ ស្លាក​លេខ ភ​.​ព​១ ង​៥១៧១ របស់​ម្ចាស់​ឈ្មោះ ជួប សុភ​ក្តិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរជាង​ម៉ាញ៉េ នៅ​ផ្លូវជាតិ​លេខ​៥ ផ្ទះ​លេខ​១៦៩​ក្រុម​៤ ភូមិ​បឹង​ឈូក សង្កាត់​km៦ ខណ្ឌ​ឬ​ស្សី​កែវ​។​

    ក្រោយពី​ការធ្វើ​កំណត់ហេតុ​ចប់ កម្លាំង​អាវុធហត្ថ​បាន ប្រគល់​ម៉ូតូ​ជូន​ជនរងគ្រោះ​វិញ​។ ចំណែក​ជនសង្ស័យ​បន្ត​និតិ​វិធី​បញ្ជូនទៅ​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់