adverise with khmeread 1558909c 8242 487e 847f 998a9b3e75e2 %281%29

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​៩​កញ្ចប់​

    ស្វាយរៀង ៖ ប៉ូលិស​ការិយាល័យ​ជំនាញ​ខេត្តស្វាយរៀង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ស្វាយទាប និង​ស្រុក​រំដួល រួមគ្នា​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន ១ លើក ឃាត់ខ្លួន​ម្នាក់ ភេទ​ប្រុស នៅ​ចំណុច​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​រំពា ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​៥​ មិថុនា ​ឆ្នាំ​២០១៦។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ៩ កញ្ចប់ (​តូច ៨ ធំ ១) ម៉ូតូ ១ គ្រឿង,​ ទូរស័ព្ទ ១ គ្រឿង, ​ប្រាក់ និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត។ ឥឡូវ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់