adverise with khmeread Ea8bb52a 759d 4ea1 ac86 a101cde17046

បន្ទាប់ពី​ផឹក​ស្រវឹង​ក្នុង​ពិធី​ភ្ជាប់ពាក្យ វិល​មក​ផ្ទះ​វិញ​ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ មាន​ករណី​ស្ត្រី​ម្នាក់​ធ្វើអត្តឃាត ដោយ​ចងក​សម្លាប់​ខ្លន​នា​ថ្ងៃទី​០៥ ​មិថុនា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៥​ និង​១៦​នាទី ល្ងាច​នៅ​ចំណុច ក្នុងផ្ទះ ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ទួល​ស្រម៉ ឃុំ​ពើក ស្រុក​អង្គស្នួល​ខេត្ត កណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ អ៊ុក ស្រីមុំ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅ ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​វេលា​ម៉ោង​ប្រហែល​៣​រសៀល​ជនរងគ្រោះ បាន​ចូល​រាំលេង​កម្សាន្ត​ក្នុង​ពិធី​ភ្ជាប់ពាក្យ​ក្នុងភូមិ​ខាងលើ។​

    ពេល​រាំ​ចប់ ជនរងគ្រោះ​ក៏​ត្រឡប់មកផ្ទះ​វិញ​លុះដល់​ម៉ោង​ប្រហែល​៥​ និង​១៦​នាទី​ល្ងាច​ឈ្មោះ ផៃ ណេ​ត ​ភេទ​ស្រី អាយុ ៣៣ ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​បាន​ដើរមក​ខ្ចី​កង់​ជិះ​ទៅ​ទិញ​លួស​នៅ​ផ្សារ​អង្គស្នួល ដោយ​គាត់​បាន​ស្រែកហៅ​ជនរងគ្រោះ​។​

    ប៉ុន្តែ​ជនរងគ្រោះ​មិន​ឆ្លើយតប រួច​គាត់​ក៏​អើតមើល​តាម​ជញ្ជាំង​ផ្ទះ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ បាន​ចងក​ស្លាប់​បាត់ទៅហើយ​បន្ទាប់មក​គាត់​ក៏​រាយការណ៍​ប្រាប់​មក​សមត្ថកិច្ច​។​

    តាម​ការពិនិត្យ​របស់​កម្លាំង​មន្ត្រី ជំនាញ​ស្រុក កម្លាំងប៉ុស្តិ៍ មន្ត្រី​ជំនាញ​ពេទ្យ និង​អាជ្ញាធរ ឃុំ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ពិតជា​បាន​ចង ក សម្លាប់ខ្លួន​ពិតប្រាកដ​មែន​។​

    សូមបញ្ជាក់ថា មុន​ចងក​ជន​គ្រោះ​មាន​ភាពស្រវឹង​ខ្លាំង ហើយ​សកម្មភាព​ពី មុន​ជនរងគ្រោះ​តែងតែ រក​ចងក​រហូត។​ សព​បាន​ប្រគល់ជូន បងថ្លៃ​ស្រី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់