E2ef322d 89f5 4cea 946b 50366b017332

នារី​រូប​ស្រស់​ម្នាក់​ត្រូវ​ចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដួល​របួស​ដេកពេទ្យ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​ម្នាក់​ទើបតែ​ចេញពី​ញាំ​អី​ជាមួយ​មិត្តភក្ដិ ខណៈ​កំពុងតែ​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​ត្រូវបាន​ក្រុមចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច​បណ្តាលឱ្យ​ដួល​រងរបួស​ធ្ងន់​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០​ និង​២០​នាទី​យប់​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុច​មុខ​ហាង​អ៊ី​ន​ធឺ​ណេ​ត​២៤ម៉ោង (​យីហោ 63​ណេ​ត) ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៨២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​2 ខណ្ឌទួលគោក។​

    តាម​ប្រភព​ព័​ត៌មាន​ពី​នារី​រងគ្រោះ​បានឱ្យដឹងថា ដំបូង​រូបនាង​ទើបតែ​ចេញពី​ញ៉ាំ​អី​ជាមួយ​មិត្ត​ភ​ក្ថិ​របស់​នាង​ហើយ​បានធ្វើ​ដំណើរ​ត្រឡប់ទៅផ្ទះ​វិញ​តាមផ្លូវ១៨២ ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​តែម្នាក់ឯង​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន ក្រុមចោរឆក់​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​មិនដឹង​មកពីណា​ បាន​ជិះ​មក​ចំហៀង​ខាងឆ្វេង​ហើយ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​របស់​នាង​ បានសម្រេច​បណ្ដាលឱ្យ​នាង​ដួល​រហូត​សន្លប់​បាត់មាត់ឈឹង រងរបួស​បែកក្បាល​។ ឯនោះ​ក្រុមចោរ​ដែល​ឆក់​កាបូប​របស់​នាង​បាន​នោះបាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​មោះ រស់ នី​តា អាយុ២៣ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក Today ព​ណ៌ស​គ្មាន​ស្លាក​លេខ ចំណែកឯ​ក្នុង​កាបូប​របស់​នាង​ដែល​ត្រូវ​ចោរឆក់​បាន​នោះ​មានដូចជា ទូរ​សព្ទ័​ម៉ាក IPhone 6 ចំនួន​2​គ្រឿង និង​លុយ​មួយចំនួន​តូច។​

    នាង​មិនអាច​និយាយបាន​ច្រើន​នៅឡើយ​ទេ​ព្រោះ​ដោយសារតែ​រូបនាង​ដែលជា​ជនរងគ្រោះ​នោះ​នៅមាន​ស្មារតី​វិលវល់​ដោយសារតែ​នៅ​ភ័យខ្លាច​ចំពោះ​ព្រឹត្តិការណ៍​ខាងលើ​។ ចំណែកឯ​សាច់ញាតិ​របស់​ជនរងគ្រោះ​នៅ​មិនអាច​ទាក់ទង​បាន​នៅឡើយ​ទេ។​
​បច្ចុប្បន្ន​នារី​រងគ្រោះ​ខាងលើ​នៅ​កំពុង​សំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​។ ម៉ូតូ​នាង​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​នាំយកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​ទឹកល្អក់២ រងចាំ​ម្ចាស់​ម៉ូតូ​យក​ទទួលយក​ទៅវិញ៕​

 

មតិយោបល់