adverise with khmeread 1

Giroud៖ ខ្ញុំ​និង Vardy អាច​ចាប់ដៃ​គូប្រយុទ្ធ​ជាមួយគ្នា​បាន​

​    ​Olivier Giroud បាន​ទទួលស្គាល់ថា កីឡាករ Jamie Vardy ចង់​ចាក​ចេញពី​ក្រុម Leicester City ដើម្បី​ចូលរួម​ជាមួយ Arsenal​។​

​    ​ខ្សែប្រយុទ្ធ​អង់គ្លេស​រូបនេះ ដែល​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​ជាមួយ​ក្រុម​តោ​កំណាច​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ​សម្រាប់​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ កាន់តែ​កៀក​ក្នុងការ​ចូលរួម​ជាមួយ Arsenal ដែលមាន​តម្លៃ ២០ លាន​ផោន​។​

​    ​ទោះ​យ៉ាងនេះ​ក្តី Giroud នៅតែ​ស្វាគមន៍​ខ្សែប្រយុទ្ធ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​កាលពី​រដូវ​កាល​មុន​រូបនេះ បើទោះជា​ដឹងថា អាច​បាត់បង់​តំណែង​ទីមួយ​នៅ​រដូវ​កាល​ក្រោយ​។​

​    ​Giroud បាន​ប្រាប់ Sky Sports កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់​ម្នាក់ឯង​នៅក្នុង​ជ័យជម្នះ ៣-០ ទៅលើ​ប្រទេស​ស្កុ​តឡែ​ន​ថា "​ខ្ញុំ​ត្រូវបាន​ប្រាប់ថា Jamie ចង់​ចូលរួម​ជាមួយ​ពួកយើង​ហើយ​នេះ​គឺជា​ដំណឹង​ល្អ​បំផុត​សម្រាប់​យើង​។ ខ្ញុំ​គិតថា យើង​អាច​ចាប់​ដៃគូ​គ្នា​បាន​។ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ដូច្នេះ​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​សម្រាប់​យើង​"​។​

​    ​គាត់​បាន​បន្តថា "​ដូច​ខ្ញុំ​បាន​និយាយ​អ៊ីចឹង ខ្ញុំ​រីករាយ​ជាមួយ​ការប្រកួតប្រជែង​។ យើង​តែងតែមាន​ខ្សែប្រយុទ្ធ​អស្ចារ្យ​នៅ​ក្លឹប Arsenal ហើយ​ខ្ញុំ​ចង់បាន​ខ្សែប្រយុទ្ធ​ល្អ​បំផុត​សម្រាប់​ក្លឹប​នេះ​។ ខ្ញុំ​សង្ឃឹមថា គាត់​នឹង​ជួយ​យើង​ឈ្នះ​ពានរង្វាន់​។ គ្រូបង្វឹក​យើង​ចង់​ទិញ​ខ្សែប្រយុទ្ធ​យ៉ាងហោចណាស់​មួយ​ទៅ​ពីរ​នាក់ ដូច្នេះ​ខ្ញុំ​រំពឹងថា ជា​ខ្សែប្រយុទ្ធ​កំពូល ហើយ​ខ្ញុំ​គិតថា រឿងនេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ក្លឹប​និង​សង្ឃឹមថា គាត់​នឹង​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនៗ​ដូចដែល​គាត់​បានធ្វើ​នៅ Leicester"៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់